ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ព្រឹកនេះ ក្រសួងសុខាភិបាល រកឃើញពលករខ្មែរមកពីថៃចំនួន ១៥នាក់ទៀតឆ្លងកូវីដ១៩

    BY Khmernote Media January 15, 2021
    ព្រឹកនេះ ក្រសួងសុខាភិបាល រកឃើញពលករខ្មែរមកពីថៃចំនួន ១៥នាក់ទៀតឆ្លងកូវីដ១៩

    នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន១៥នាក់ និងមានករណីជាសះស្បើយ០៤នាក់ផងដែរ។

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង១៥នាក់នោះ គឺជាពលករខ្មែរប្រុស-ស្រី ដែលធ្វើដំណើរមកពីប្រទេសថៃទាំងអស់ ដែលបច្ចុប្បន្នកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ និងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។ គិតមកទល់បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួនសរុប៤៥នាក់។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    Share This Post: