បែកធ្លាយរូបរាង Oppo Find X3 Pro ខណៈក្រុមហ៊ុននឹងប្រកាសដាក់លក់ផ្លូវការនៅក្នុងខែមីនាខែមុខនេះ
- BY
- autoadmin
- January 15, 2021
កាលពីពេលថ្មីៗនេះ រូបភាពរបស់ទូរស័ព្ទ Oppo Find X3 Pro ត្រូវបានគេទៅយកបង្ហោះពេញបណ្តាញសង្គម ខណៈបណ្តាញសារព័ត៌មានជាច្រើនអះអាងថា រូបនោះគឺជារូបរាងរបស់ទូរស័ព្ទ Oppo Find X3 Pro ពិតប្រាកដហើយ បើទោះជាខាងក្រុមហ៊ុនមិនទាន់ប្រកាសជាផ្លូវការក៏ដោយ។ តាមរយៈរូបភាពដែលបានបែកធ្លាយនោះបានបង្ហាញថា Oppo Find X3 Pro បានបំពាក់ជាមួយនឹងកាមេរ៉ាចំនួន ៣ គ្រាប់ ស្ថិតនៅមុំ ៣ ផ្សេងគ្នា ពោលគឺទីតាំងរបស់កាមេរ៉ាមានលក្ខណៈខុសពីទូរស័ព្ទ Oppo ស៊េរីមុនៗបន្តិច។

គេនៅមិនទាន់បានដឹងច្បាស់ទេអំពីបច្ចេកវិទ្យានៅក្នុងទូរស័ព្ទហើយសូម្បីតែទំហំកាមេរ៉ាក៏មិនទាន់ត្រូវបានបង្ហាញដែរ យ៉ាងណាក្តីគេអាចដឹងត្រឹមថា Oppo Find X3 Pro នឹងត្រូវបំពាក់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មដោយមិនចាំបាច់ប្រើខ្សែ (wireless charging) ល្បឿនលឿន កាមេរ៉ាថតរូបបានល្អជាងស៊េរីមុនៗ និងមានបច្ចេកវិទ្យាទំនើបជាច្រើនទៀតដែលមិនធ្វើឲ្យប្រិយមិត្តរបស់ Oppo ខកបំណងនោះទេ។ បើតាមការបញ្ជាក់នៅក្នុងសារព័ត៌មាន Gsmarena ឲ្យដឹងថា Oppo Find X3 Pro នឹងត្រូវបានប្រកាសដាក់លក់ជាផ្លូវការនៅក្នុងខែ មីនា ខាងមុខនេះហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Gsmarena
- Share This Post:






