បច្ចេកវិទ្យា

ទូរស័ព្ទ Galaxy S21 ទាំង៣ម៉ូដែល បានចេញជាផ្លូវការហើយ រូបរាងកាន់តែប្លែក ឯសមត្ថភាពកាន់តែខ្លាំង

BY
autoadmin
January 15, 2021

ទូរស័ព្ទ Galaxy S21 បានចេញជាផ្លូវការហើយកាលពីយប់មិញនេះ ដែលវាជាស្មាតហ្វូនស៊េរីថ្មីចុងក្រោយបង្អស់ពី Samsung ជាមួយនឹងជម្រើសម៉ូដែល ៣ប្រភេទ មានដូចជា៖ Galaxy S21, S21 Plus និង S21 Ultra ដែលអាចឱ្យអ្នកគាំទ្រជ្រើសរើសយកប្រភេទណាមួយ ដែលសាកសមសម្រាប់ពួកគេក្នុងឆ្នាំ២០២១នេះ។ ឆ្នាំនេះ Samsung ហាក់ដូចជាប្រកាសម៉ូដែលទំនើបចុងក្រោយរបស់ខ្លួនលឿនជាងធម្មតា ដោយសារថាជារៀងរាល់ឆ្នាំ ការប្រកាសពីម៉ូដែលទំនើប (flagship) ច្រើនតែធ្វើឡើងនៅចុងឆ្នាំ។ យ៉ាងណាមិញខាងក្រោមនេះគឺជាការផ្លាស់ប្ដូរថ្មីត្រួសៗ ដែល Samsung បាននាំយកមកជាមួយស្មាតហ្វូនទំនើបចុងក្រោយរបស់ខ្លួន៖

ការរចនា

គ្រប់ទូរស័ព្ទ Galaxy S21 ស៊េរីថ្មីទាំង ៣ម៉ូដែល សុទ្ធតែមានអេក្រង់ពេញទាំងអស់ ជាមួយនឹងកាមេរ៉ាមុខដូចប្រជ្រុយតូចមួយ (punch-hole) នៅចំកណ្ដាលផ្នែកខាងលើ ដែលធ្វើឱ្យស្មានហ្វូនទាំង ៣ម៉ូដែល គឺមើលទៅស្រដៀងគ្នា ប៉ុន្តែសម្រាប់ S21 Ultra គឺមានអេក្រង់កោងប្លែកពី Galaxy S21 និង S21 Plus បន្ដិច។ ផ្នែកខាងក្រោយរបស់ Galaxy S21 ទាំង ៣ប្រភេទ គឺមើលទៅដូចជាកញ្ចក់ថ្លាទាំងអស់ ប៉ុន្តែសម្រាប់ Galaxy S21 Ultra គឺជាកញ្ចក់ពិត ដែលជាស្ដង់ដារនៃពាក្យ «glasstic» របស់ត្រកូល Galaxy S21 ដែលវាមានន័យថា ជាជ័រថ្លាដែលមើលទៅដូចកញ្ចក់។ កាមេរ៉ាក្រោយរបស់ Galaxy S21 Ultra ក៏ធំជាង Galaxy S21 និង S21 Plus ផងដែរ ដែលមានទីតាំងនៅខាងឆ្វេងដៃ។

សម្រាប់ទំហំ ទម្ងន់ និងពណ៌ របស់ម៉ូដែលទាំង ៣ វិញគឺ៖

– Galaxy S21 Ultra មានទំហំ 165.1 x 75.6 x 8.9mm ទម្ងន់ 228g មកជាមួយពណ៌ខ្មៅ និងស (Phantom Black, Phantom White)

– Galaxy S21 Plus មានទំហំ 161.5 x 75.6 x 7.8mm ទម្ងន់ 202g មកជាមួយពណ៌ខ្មៅ, ស និងវីយ៉ូឡែត (Phantom Black, Phantom White, Phantom Violet)

– Galaxy S21 មានទំហំ 151.7 x 71.2 x 7.9mm ទម្ងន់ 172g មកជាមួយពណ៌ប្រផេះ, ស, វីយ៉ូឡែត និងផ្កាឈូក (Phantom Gray, Phantom White, Phantom Violet, Phantom Pink)

បើនិយាយទៅគឺ Galaxy S21 និង S21 Plus គ្រាន់តែមានរូបរាងតូចធំជាងគ្នាបន្ដិចប៉ុណ្ណោះ ខណៈដែល Galaxy S21 Ultra គឺមើលខុសពីគេ ដោយសារតែមានអេក្រង់កោង រូបរាងធំជាង កាមេរ៉ាធំជាង និងកញ្ចក់ថ្លានៅផ្នែកខាងក្រោយ។ ស្មាតហ្វូនទាំង ៣ មានភាពធន់ជាមួយធូលី និងទឹក ក្នុងកម្រិត IP68 ទាំងអស់។

អេក្រង់

សម្រាប់អ្នកដែលចូលចិត្តស្មាតហ្វូនដែលមានអេក្រង់ធំ និងពេញល្អ Galaxy S21 Ultra នឹងជាជម្រើសល្អបំផុត ដោយសារថាវាមានទំហំដល់ទៅ 6.8 អ៉ីញ គុណភាពបង្ហាញ 1440 x 3200 (WQHD+) ខណៈដែល Galaxy S21 Plus មានទំហំ 6.7 អ៉ីញ ហើយ Galaxy S21 មានទំហំ 6.2 អ៉ីញ ជាមួយគុណភាពបង្ហាញ 1080 x 2400 (Full HD+) ។ ស្មាតហ្វូនទាំង ៣ម៉ូដែល មានល្បឿន refresh rate រហូតដល់ទៅ 120Hz, ប្រើអេក្រង់ ‘Dynamic AMOLED 2X’ និងមានស្កេនក្រយៅដៃលើអេក្រង់។

កាមេរ៉ា

Samsung Galaxy S21 និង S21 Plus មានភាពប្រហែលគ្នាលើផ្នែកកាមេរ៉ា ដោយសារតែវាមានលេន ៣គ្រាប់ ដូចជា៖ 12MP f/1.8 កាមេរ៉ាគោល, 12MP f/2.2 ultra-wide និង a 64MP f/2.0 telephoto ។ លេន telephoto អាចពង្រីកបាន x3 ហើយកាមេរ៉ាគោលរបស់ម៉ូដែលទាំង ២ មានមុខងារ image stabilization (OIS) ។

Samsung Galaxy S21 មានភាពខុសពីគេ ដោយសារវាមានកាមេរ៉ាប្រភេទ quad-lens ដូចជា៖ 108MP f/1.8 កាមេរ៉ាគោល, 12MP f/2.2 ultra-wide, និង 10MP telephoto មួយគូ ដោយមានមួយជា f/2.4 និង 3x optical zoom ហើយមួយទៀតជា f/4.9 និងអាចពង្រីក 10x។ ទាំងកាមេរ៉ាគោល និង telephoto សុទ្ធតែមានមុខងារ image stabilization (OIS) និងអាចថតវីដេអូក្នុងកម្រិត 4K រហូតដល់ទៅ 60fps ។

ទំហំថ្ម

សម្រាប់ទំហំថ្មរបស់ម៉ូដែលទាំង ៣ គឺវាមិនចំឡែកនោះទេ ព្រោះថាទំហំកាន់តែធំ ការបំពាក់ថ្មកាន់តែល្អជាង។

–  Samsung Galaxy S21 បំពាក់ដោយថ្មទំហំ 4,000mAh

– Galaxy S21 Plus បំពាក់ដោយថ្មទំហំ 4,800mAh

– Samsung Galaxy S21 Ultra បំពាក់ដោយថ្មទំហំ 5,000mAh

គ្រប់ម៉ូដែលទាំងអស់សុទ្ធតែគាំទ្រដល់ប្រព័ន្ធសាកថ្មលឿន (fast-charge) និង Wireless Power Share ដែលអ្នកអាចចែកថ្មគ្នាប្រើប្រាស់តាម Wireless ។

Specs

ម៉ូដែល Samsung Galaxy S21 ទាំង ៣ មានបន្ទះឈីបដូចគ្នា ប៉ុន្តែវាអាចខុសត្រង់ថា ការផលិតជារបស់ប្រទេសណា។ ជាក់ស្ដែងសម្រាប់ម៉ូដែលអាមេរិកប្រើ Snapdragon 888 ខណៈចក្រភពអង់គ្លេស និងតំបន់ដទៃទៀត ប្រើឈីប Exynos 2100 ប៉ុន្តែទាំង ២ គឺមានឥទ្ធិពលខ្លាំងដូចគ្នា។

Galaxy S21 និង Galaxy S21 Plus មាន RAM ទំហំ 8GB ដោយអង្គផ្ទុកទិន្នន័យមាន 128GB និង 256GB ប៉ុន្តែ Galaxy S21 Ultra មាន RAM ទំហំ 12GB និង 16GB ជាមួយជម្រើស 128GB, 256GB ឬ 512GB។ គ្រប់ម៉ូដែលដំណើរការដោយ Android 11 ខណៈដែល Galaxy S21 Ultra អាចគាំទ្រ S Pen stylus ដែលធ្វើឱ្យអ្នកប្រើស្មាតហ្វូននេះដូច Galaxy Note ផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Tech Radar

Share This Post: