ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២៣០ នាក់ទៀត និងមានអ្នកស្លាប់ថ្មី ១នាក់ផងដែរ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសៅរ៍ ទី១៦ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 (CCSA) បានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ២៣០ ករណី និងការស្លាប់ថ្មី ១នាក់ នៅថ្ងៃនេះ។ ករណីថ្មីទាំងអស់នេះមាន ៨៣នាក់ ជាករណីក្នុងស្រុក, ១២៦នាក់ ចេញពីប្រតិបត្តិការស្រាវជ្រាវអ្នកមានទំនាក់ទំនងករណីមុន និង ២១នាក់ ត្រូវបានរកឃើញនៅកន្លែងដាក់នៅដាច់ដោយឡែកពីគ្នា។

ចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសថៃ គិតមកដល់ពេលនេះបានកើនឡើងដល់ ១១,៦៨០នាក់ ដោយមាន ៩,៤១៣ ជាករណីក្នុងសហគមន៍ បូករួមទាំង ៣,៣៨៦ នាក់ ដែលត្រូវបានរកឃើញតាមរយៈការធ្វើតេស្ត និងជនត្រឡប់មកមាតុភូមិវិញចំនួន ២,២៦៧ នាក់។ មានអ្នកជំងឺចំនួន ៨,៩០៦ នាក់ បានជាសះស្បើយនិងត្រូវបានរំសាយចេញ ខណៈអ្នកជំងឺចំនួន ២,៧០៤ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ ៧០នាក់៕


អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand