អ្នកវិទ្យាសាស្ត្របានរកឃើញពីវិធីថ្មីក្នុងការសាកថ្មទូរស័ព្ទ ដោយគ្រាន់តែរាំ រឺទះដៃប៉ុណ្ណោះ (មានវីដេអូ)
- February 22, 2018
កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្របានរកឃើញនូវវិធីដ៏អស្ចារ្យថ្មីមួយដើម្បីបង្កើតថាមពលដោយគ្រាន់តែទះដៃ រឺរាំប៉ុណ្ណោះ។ បច្ចេកវិទ្យានេះត្រូវបានរកឃើញដោយពឹងផ្អែកទៅលើ Triboelectricity ដែលមានសមត្ថភាពអាចឲ្យមនុស្សផលិតថាមពលបានខ្លួនឯងដោយគ្រាន់តែធ្វើចលនា រឺរំញ័រ។ ត្រឡប់ទៅកាន់ឆ្នាំ2017 វិញ អ្នកស្រាវជ្រាវអាស៊ីអាមេរិចដែលមកពីវិទ្យាស្ថាន Nanomaterials របស់ក្រុមហ៊ុន Clemson (CNI) បានបង្កើតឧបករណ៍អគ្គិសនីនុយក្លេអ៊ែរដែលមានលក្ខណៈសាមញ្ញបំផុត រឺអាចហៅថា U-TENG។

ទាក់ទងទៅនឹង U-TENG គឺជាឧបករណ៍ដ៏តូចមួយផលិតពីផ្លាស្ទិច និងកាសែត ដែលមានសមត្ថភាពអាចបង្កើតថាមពលអគ្គិសនីនៅពេលដែលវត្ថុទាំងពីរនេះត្រូវបានប្រមូលផ្តុំគ្នា។ ក្រោយមក ថាមពលដែលផលិតបានដោយការទះដៃ រឺប្រអប់ជើងត្រូវបានរកឃើញដោយសៀគ្វីខាងក្រៅ ហើយរក្សាទុកឭក្នុងកុងដង់ រឺថ្ម។ ការច្នៃប្រឌិតនេះក៏មានកំណែឥតខ្សែផងដែរហៅថា W-TENG ដែលប្រើប្រាស់ការបន្សំនៃ Teflon និងជាតិសរសៃពហុផ្នែកដែលមានវត្ថុធាតុដើមស្តើងៗ Graphene។ ទាក់ទងទៅនឹង W-TENG គឺមានសមត្ថភាពអតិបរមា 3.000វ៉ុល ហើយអាចបង្កើតវាលអេឡិចត្រូនិចដែលអាចបញ្ជូនថាមពលបានរហូតដល់ទៅ 3ម៉ែត្រឯណោះ។
ស្របពេលជាមួយគ្នានេះដែរ អ្នកវិទ្យាសាស្ត្របានលើកឡើងថា “វាមិនត្រឹមតែអាចផ្តល់ថាមពលដល់អ្នកប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏អាចប្រើចរន្តអគ្គីសនីរបស់វាបានផងដែរ។ ឧទាហរណ៍៖ អ្នកអាចប៉ះ W-TENG ហើយប្រើវាលអគ្គីសនីរបស់ខ្លួនជា ‘ប៊ូតុង’ ដើម្បីបើកទ្វារឡានរបស់អ្នក រឺអ្នកអាចធ្វើឱ្យប្រព័ន្ធសន្តិសុខ ប្រព័ន្ធទូរស័ព្ទទាំងអស់នោះគ្មានថ្មអាលុយមីញ៉ូម និងឥតខ្សែទៀតក៏បានដែរ។”
ខណៈពេលនេះ ក្រុមការងារស្រាវជ្រាវបច្ចុប្បន្នកំពុងធ្វើការស្វែងរកវិធីជំនួយបរិស្ថានដែលងាយស្រួលជាង Teflon ហើយពួកគេកំពុងពិភាក្សាជាមួយដៃគូឧស្សាហកម្មដើម្បីអភិវឌ្ឍកម្មវិធីអនុវត្តជាក់ស្តែង នៃបច្ចេកវិទ្យា។
Fu
ខ្មែរណូត
ប្រភព៖ nextshark
- Share This Post:












