បច្ចេកវិទ្យា

ក្រុមហ៊ុន AT&T ប្រកាសពីទីក្រុងទាំង3 របស់សហរដ្ឋអាមេរិចដែលទទួលបានសេវា 5G ប្រើប្រាស់មុនគេ!

BY
Khmernote Media
February 22, 2018

បន្ទាប់ពីការសន្យាកាលពីដើមឆ្នាំដែលថា មិនយូរទៀតទេ ក្រុមហ៊ុនសេវាទូរស័ព្ទក្នុងស្រុករបស់សហរដ្ឋអាមេរិចនឹងដាក់ឲ្យប្រើប្រាស់នូវល្បឿនអ៊ីនថឺណេតជំនាន់ថ្មី 5G ឥឡូវក្រុមហ៊ុន AT&T បានចាប់យកឱកាសនេះបានមុនគេហើយ។ ក្នុងសប្ដាហ៍នេះតែម្ដង ក្រុមហ៊ុននេះបានប្រកាសជាផ្លូវការទាក់ទងទៅនឹងទីក្រុងទាំង3 របស់សហរដ្ឋអាមេរិច ដែលនឹងទទួលបានសេវា 5G មុនគេបង្អស់។

ទាក់ទងទៅនឹងទីក្រុងទាំង3 នោះគឺមានដូចជា Dallas រដ្ឋ Texas ទីក្រុង Waco រដ្ឋ Texas និងទីក្រុង Atlanta រដ្ឋ Georgia។ ចំពោះទីក្រុងដល់ទៅ9 ផ្សេងទៀតនឹងត្រូវបានដាក់ឲ្យប្រើប្រាស់ដែរក្នុងកំឡុងប៉ុន្មានខែក្រោយទៀត។ ឆ្លៀតក្នុងឱកាសនេះ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន AT&T បានមានប្រសាសន៍ក្នុងសេចក្ដីថ្លែងការថា “យើងមានគម្រោងផ្ដល់ជូននូវសេវា 5G ចល័តសម្រាប់អតិថិជនដែលរស់នៅក្នុងទីក្រុងដែលមានដូចជា Dallas, Atlanta និង Waco ឲ្យបានត្រឹមយ៉ាងយូរចុងឆ្នាំនេះ។”

Fu

ខ្មែរណូត

ប្រភព៖ idropnews

Share This Post: