កូវីដ-១៩

ប្រទេសថៃរកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ១៤២ករណី បន្ថែមទៀតនៅថ្ងៃនេះ ដែលភាគច្រើនត្រូវបានរកឃើញនៅខេត្តសាមុតសាខន

BY
autoadmin
January 21, 2021

មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ បានរាយការណ៍ថា ខ្លួនបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ១៤២ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយក្នុងនោះមាន ១៧នាក់ ជាករណីអ្នកធ្វើដំណើរពីបរទេស ខណៈភាគច្រើននៃករណីក្នុងសហគមន៍ គឺត្រូវបានរកឃើញនៅខេត្តសាមុតសាខន ដែលជាកន្លែងមានការផ្ទុះឡើងនៃជំងឺ COVID-19 តែម្ដង។ ក្នុងចំណោមករណីថ្មីៗទាំងអស់មាន ៨៨នាក់ បានប៉ះពាល់ទៅនឹងជំងឺ COVID-19 នៅពេលដែលពួកគេបានទៅតំបន់ដែលមានហានិភ័យខ្ពស់។

ក្នុងចំណោមករណីថ្មីទាំងអស់មាន ៨៨ករណី ជាករណីក្នុងសហគមន៍ ខណៈមាន ៣៧ករណី ជាការតាមស្វែងរកចំពោះអ្នកដែលមានទំនាក់ទំនងជាមួយករណីសកម្មមុនៗ និង ១១ករណី ជាករណីនាំចូល ដែលនាំឱ្យចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសថៃទាំងមូលបានកើនដល់ ១២,៧៩៥នាក់ ។ ក្នុងចំណោមករណីដែលត្រូវបានរកឃើញពីការស្វែងរកអ្នកដែលមានទំនាក់ទំនងជាមួយករណីមុនៗ ក៏មានជនជាតិវៀតណាមម្នាក់ និងជនជាតិខ្មែរម្នាក់ផងដែរ។ យ៉ាងណាក៏ដោយពុំមានការស្លាប់ថ្មីត្រូវបានបញ្ជាក់នោះទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបនៅតែមាន ៧១នាក់ ដដែល៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: