ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    លោកតាអាយុ៦៦ឆ្នាំ និង៧០ឆ្នាំ ធ្វើដំណើរមកពីសហរដ្ឋអាមេរិក និងអ្នកដំណើរពីប្រទេសនីហ្សេរីយ៉ា ម្នាក់ទៀតមានវិជ្ជមានកូវីដ-១៩

    BY Khmernote Media January 22, 2021
    លោកតាអាយុ៦៦ឆ្នាំ និង៧០ឆ្នាំ ធ្វើដំណើរមកពីសហរដ្ឋអាមេរិក និងអ្នកដំណើរពីប្រទេសនីហ្សេរីយ៉ា ម្នាក់ទៀតមានវិជ្ជមានកូវីដ-១៩

    នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន០៣នាក់ និងមានករណីជាសះស្បើយចំនួន០៣នាក់ផងដែរ។

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានទាំង០២នាក់គឺ បុរសជនជាតិខ្មែរអាយុ៦៦ឆ្នាំ និង ៧០ឆ្នាំ ជាអ្នកដំណើរមកពីសហរដ្ឋអាម៉េរិក បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃ ទី២០ ខែមករា ឆ្នាំ២០២១ ដែលមានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងម្នាក់ទៀតជាបុរសជនជាតិនីហ្សេរីយ៉ា អាយុ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសនីហ្សេរីយ៉ា បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ គិតមកទល់បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួនសរុប៥៧នាក់។ សូមអានព័ត៌មានលំអិតខាងក្រោម៖

    Share This Post: