ប្រទេសថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីបន្ថែម ១៩៨ នាក់នៅថ្ងៃនេះ ដែលនាំឱ្យចំនួនឆ្លងសរុបមានដល់ ១៣,៣០២នាក់
- BY
- autoadmin
- January 23, 2021
មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) នៅថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១ បានរាយការណ៍ថា មានករណីជំងឺ COVID-19 ថ្មីចំនួន ១៩៨ ករណី ត្រូវបានបញ្ជាក់ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលនាំឱ្យចំនួនឆ្លងសរុបនៅក្នុងប្រទេសថៃកើនដល់ ១៣,៣០២ ករណី។ ជំនួយការអ្នកនាំពាក្យ CCSA គឺអ្នកស្រីវេជ្ជបណ្ឌិត Panprapa Yongtrakul មានប្រសាសន៍ថា ក្នុងចំណោមករណីថ្មីទាំងអស់មាន ៦៩ ជាករណីក្នុងសហគមន៍ ខណៈ ១១១ ករណី ត្រូវបានរកឃើញដោយការតាមស្វែងរកអ្នកមានទំនាក់ទំនងជាមួយករណីពីមុន និង ១៨ ករណីទៀត ជាការនាំចូល និងត្រូវបានដាក់ដោយឡែកពេលមកដល់ប្រទេសថៃ។

គិតត្រឹមថ្ងៃសៅរ៍ចំនួនករណីដែលបានបញ្ជាក់នៅក្នុងប្រទេសថៃ បានកើនឡើងដល់ ១៣,៣០២ នាក់ ដោយមាន ១០,៩៤៥ នាក់ ជាការចម្លងក្នុងសហគមន៍ និង ៤,៤៩៥ នាក់ ត្រូវបានរកឃើញតាមរយៈការធ្វើតេស្ដអ្នកដែលប៉ះពាល់ជាមួយករណីមុន ខណៈដែល ២,៣៥៧ នាក់ ជាការនាំចូលពីបរទេស។ រហូតមកដល់ពេលនេះមានអ្នកជំងឺចំនួន ១០,៤៤៦នាក់ បានជាសះស្បើយ ខណៈមានការស្លាប់ថ្មីបន្ថែម ១ នាក់ទៀត ដែលនាំឱ្យការស្លាប់សរុបចាប់តាំងពីករណីជំងឺ COVID-19 មានវត្តមាននៅប្រទេសថៃកើនដល់ ៧២នាក់៕


អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand
- Share This Post:






