កូវីដ-១៩
បន្ទាន់ ! ក្រសួងសុខាភិបាល ប្រកាសអោយរៀបកម្មវិធីទាំងអស់ បូកទាំងមង្គលការ តម្រូវអោយមានភ្ញៀវតែ៥នាក់ប៉ុណ្ណោះ ក្នុង១តុ
BY Khmernote Media
January 26, 2021
នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការរៀបចំពិធីផ្សេងៗបូករួមទាំងពិធីមង្គលការ ទាំងអស់តម្រូវអោយរៀបចំភ្ញៀវត្រឹម៥នាក់ប៉ុណ្ណោះក្នុង១តុ ដោយកែប្រែទម្លាប់ពីមុនមានមនុស្ស១០នាក់។ សេចក្តីប្រកាសនេះដែរត្រូវបានធ្វើឡើងដើម្បីពង្រឹងការអនុវត្តវិធានការសុខាភិបាលឱ្យមានប្រសិទ្ធភាព។

នៅក្នុងសេចក្តីប្រកាសដដែលនេះដែរ អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចាត់កម្លាំងសមត្ថកិច្ចធ្វើការតាមដាន និងណែនាំដល់ម្ចាស់កម្មវិធីទាំងអស់ ដើម្បីធានាការអនុវត្តវិធានការសុខាភិបាលក្នុងពេលរៀបចំកម្មវិធីសង្គមនានាអោយបានម៉ឺងម៉ាត់បំផុត៕

