សរុបទាំងករណីនៅខេត្តសាមុតសាខន ថៃរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ជិត១ពាន់នាក់ក្នុងរយៈពេលតែ១ថ្ងៃ
- BY
- autoadmin
- January 26, 2021
ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ COVID-19 ថ្មីចំនួន ៩៥៩ ករណី នៅថ្ងៃអង្គារ ទី២៦ ខែមករា ឆ្នាំ២០២១ រួមទាំងការឆ្លងចំនួន ៩១៤ នាក់ នៅខេត្តសាមុតសាខន ដែលត្រូវបានប្រកាសកាលពីល្ងាចថ្ងៃច័ន្ទ ដែលនាំឱ្យការឆ្លងសរុបមានចំនួន ១៤,៦៤៦ ករណី ចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 ។ មិនមានសេចក្តីរាយការណ៍ពីការស្លាប់បន្ថែមទៀតនោះទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់មាន ៧៥នាក់ ដដែល។

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 បាននិយាយថា ការពិនិត្យតាមដាននៅតាមសហគមន៍កាន់តែមានច្រើនឡើង ដូច្នេះករណីថ្មីៗក៏ឆាប់បានរកឃើញ និងក្នុងចំនួនច្រើន។ ចំណែកករណីធ្វើតេស្ដរកជំងឺ COVID-19 នៅមន្ទីរពេទ្យមានចំនួន ៨៩ ករណី ដោយក្នុងនោះមាន ៧០ករណី នៅខេត្តសាមុតសាខន និង ១៧ ករណី នៅទីក្រុងបាងកក។
ក្នុងចំណោមករណីសរុបទាំង ១៤,៦៤៦ ករណី មានករណីចំនួន ១០.៨៩២ (៧៤.៣៧%) បានជាសះស្បើយឡើងវិញ ដោយក្នុងនោះមាន ២៣០ នាក់ ត្រូវបានរំសាយចេញក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ និង ៣,៦៧៩ នាក់ កំពុងទទួលការព្យាបាល។ លោកវេជ្ជបណ្ឌិត Taweesilp ក៏បាននិយាយដែរថា ចំនួនករណីក្នុងស្រុកសរុបចាប់តាំងពីរលកថ្មីបានចាប់ផ្តើមនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានឈានដល់លេខ ៥ខ្ទង់ គឺមាន ១០,៤០៩ នាក់៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






