ព័ត៌មានជាតិ
ដំណឹងល្អ! ក្រសួងអប់រំ កំណត់កាលបរិច្ឆេទអាចឲ្យប្អូនៗដែលជាប់បាក់ឌុបទាំងអស់ អាចទៅដកសញ្ញាបត្រយកទៅប្រើប្រាស់បានហើយ
BY Khmernote Media
January 26, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយផេកហ្វេស ប៊ុកផ្ទាល់របស់ MoEYS Cambodia បានឲ្យដឹងថា ការទទួលយកបញ្ជីលទ្ធផលប្រឡង និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ជូនបេក្ខជនដែលទើបបានសម្រេចឱ្យជាប់ដោយស្វ័យប្រវត្តិ ដើម្បីយកទៅប្រើប្រាស់តាមច្បាប់អនុញ្ញាត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រីប្រធាន ចាត់តាំងតំណាងដោយភ្ជាប់មកជាមួយនូវលិខិតឧទ្ទេសនាមដែលប្រើប្រាស់ថវិកាអង្គភាពមន្ទីរសាមីឲ្យមកទទួលយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅនាយកដ្ឋានកិច្ចការប្រឡង ចាប់ពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ តទៅដើម្បីយកទៅចែកជូនបេក្ខជនដោយឥតគិតថ្លៃ ៕

ប្រភព៖ MoEYS Cambodia