កូវីដ-១៩

គិតមកទល់ពេលនេះ ប្រទេសឥណ្ឌូនេស៊ីមានករណីជំងឺកូវីដ១៩ សរុបជិត ១ លាននាក់ហើយ

BY
autoadmin
January 27, 2021

យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ឥណ្ឌូនេស៊ីដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី ៤ នៅលើពិភពលោក បានកត់ត្រាការឆ្លងជំងឺ COVID-19 សរុបចំនួន ៩៩៩,២៥៦ នាក់ គិតត្រឹមថ្ងៃច័ន្ទ ជាមួយនឹងការកើនឡើងជារៀងរាល់ថ្ងៃជាមធ្យមលើសពី ១១,០០០ នាក់ ក្នុងរយៈពេលជាងមួយសប្តាហ៍មកនេះ ខណៈការស្លាប់មានសរុប ២៨ ១៣២ នាក់។ ចំនួននេះគឺខ្ពស់បំផុតខ្លះនៅអាស៊ី ប៉ុន្តែអ្នកជំនាញខាងសុខភាពជឿថា ការរីករាលដាលពិតប្រាកដទំនងជាអាក្រក់ជាងនេះទៅទៀត។

រដ្ឋាភិបាលរបស់ប្រទេសនេះក៏បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន និងបានរឹតបន្តឹងការរឹតត្បិតសកម្មភាពដែលងាយមានហានិភ័យកាលពីដើមខែនេះ នៅចំពេលដែលមន្ទីរពេទ្យស្ថិតនៅក្នុងស្ថានភាពតានតឹង។ ប្រទេសឥណ្ឌូនេស៊ីត្រូវបានគេរិះគន់ថា មានអត្រាការធ្វើតេស្តទាបបំផុត និងការតាមដានតិចបំផុតនៅទូទាំងពិភពលោក ហើយការផ្ដោតតែលើវ៉ាក់សាំងដើម្បីបញ្ឈប់ការរាតត្បាតនេះ។ ពោលគឺរដ្ឋាភិបាលគួរតែរឹតបន្ដឹងការពាក់ម៉ាស់ ដាក់ការរក្សាគម្លាតឱ្យបានតឹងរឹង និងការអនុវត្តឱ្យចំគោលដៅដើម្បីទប់ស្កាត់ការរាតត្បាតនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: