ប្រទេសថៃរកឃើញករណីជំងឺកូវីដ១៩ថ្មីចំនួន ៨០២ករណី ដោយក្នុងនោះមាន ៧៨១ករណី ជាការចម្លងក្នុងសហគមន៍
- BY
- autoadmin
- January 29, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៨០២ ករណី ដោយក្នុងនោះមានករណីចំនួន ៧៨១ ជាករណីក្នុងសហគមន៍ និង ២១ ករណី ជាករណីនាំចូល ដែលនាំឱ្យករណីសរុបមានដល់ ១៧ ០២៣ ករណី។ លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 បាននិយាយថា ការស្វែងរកករណីនៅក្នុងសហគមន៍មានចំនួន ៦៩២ ករណី ហើយនៅតាមមន្ទីរពេទ្យមាន ៨៩ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។

ចាប់តាំងពីប្រទេសថៃមានវត្តមាននៃជំងឺ COVID-19 មានពលរដ្ឋសរុប ១៧ ០២៣ នាក់ បានឆ្លងជំងឺនេះ ដោយក្នុងនោះក៏មានអ្នកជំងឺ ១១ ៣៩៦ នាក់ ឬ ៦៦.៩% បានជាសះស្បើយផងដែរ និងមានអ្នកជំងឺចំនួន ១០៩នាក់ ត្រូវបានរំសាយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ និងពុំមានការស្លាប់ត្រូវបានគេរាយការណ៍នោះទេ ដូច្នេះការស្លាប់សរុបគឺនៅតែ ៧៦នាក់ ដដែល។ ចាប់តាំងពីប្រទេសថៃប្រឈមនឹងរលកថ្មីនៃជំងឺ COVID-19 មានអ្នកជំងឺសរុបប្រមាណ ១២ ៧៨៦ នាក់ ត្រូវបានគេកត់ត្រា ហើយក្នុងនោះមាន ៩៨% ត្រូវបានរកឃើញនៅខេត្តសាមុតសាខន និង ១.២% នៅទីក្រុងបាងកក៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍
- Share This Post:






