អណ្តូងប្រេងទី១របស់កម្ពុជា ប្រមូលផលបានជាង ៤ម៉ឺនបារ៉ែល ក្នុងរយៈពេល៣៣ថ្ងៃដំបូង
- BY
- Sovann
- February 1, 2021
នាព្រឹកថ្ងៃ០៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលប្រព្រឹត្តទៅនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរជុំវិញអណ្តូងប្រេងរបស់កម្ពុជា ដោយក្នុងនោះសម្តេចតេជោ បានបញ្ជាក់ថា អណ្តូងប្រេងទី១ ដែលមានឈ្មោះថា AO1D គឺផលិតបានចំនួន ១២៣៦ (មួយពាន់ពីររយសាមសិបប្រាំមួយ) បារ៉ែល ក្នុងមួយថ្ងៃ ហើយបើគិតមកដល់ថ្ងៃនេះគឺមានរយៈពេល៣៣ថ្ងៃ ការបូមប្រេងនៃអណ្តូងទី១នេះ យើងទទួលបានប្រេងចំនួន ៤០៧៨៨ (បួនម៉ឺន ប្រាំពីររយ ប៉ែតសិបប្រាំបី) បារ៉ែល៕

- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






