ព័ត៌មានជាតិ

សម្តេចតេជោ៖ ចំណូលទទួលពីប្រេងនៅកម្ពុជា បានមិនដល់៣០លានដុល្លារទេក្នុងមួយឆ្នាំ ដែលមិនស្មើនឹងចំណូលទទួលបានពីការផ្តល់ទិដ្ឋការ ភ្ញៀវទេសចរណ៍១លាននាក់ផង

BY
Sovann
February 1, 2021

ថ្លែងក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្នបើគិតលើចំណូលប្រេងដែលកម្ពុជា ទទួលបានវាមិនទាន់ជះឥទ្ធិផលដល់សេដ្ឋកិច្ចនោះទេ ដោយក្នុងនោះបើគិតពីតំលៃប្រេង ៥៥ដុល្លារ ក្នុងមួយបារ៉ែល កម្ពុជាយើងទទួលបានចំណូលមិនដល់៣០លានដុល្លារផងក្នុងមួយឆ្នាំ អញ្ចឹងវាមិនបានស្មើជាមួយចំណូលមិនមែនសារពើពន្ធ ទៅលើទិដ្ឋការទេសចរណ៍១លាននាក់ផង។

សម្តេចបានបញ្ជាក់ថែមទៀតថា កម្ពុជាទាន់អាចពឹងផ្អែកទៅលើបញ្ហាប្រេងបានទេ ហើយប្រទេសដែលមានការផលិតប្រេងច្រើន មិនមែនធ្វើប្រេងតែមួយមុខទេ សហរដ្ឋអាមេរិកដែលផលិតប្រេងច្រើនជាងគេ តែអាមេរិកធ្វើឧស្សាហកម្ម ធ្វើកសិកម្ម ធ្វើសេវាកម្ម ធ្វើអ្វីច្រើនទៀត ប៉ុន្តែវាជាដំណើរការដ៏ល្អមួយដែលធ្វើអោយយើងមានប្រេង៕

Share This Post: