ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៨៣៦ ករណី ដោយភាគច្រើនជាករណីក្នុងសហគមន៍នៅខេត្តសាមុតសាខន

    BY autoadmin February 1, 2021
    ថៃរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៨៣៦ ករណី ដោយភាគច្រើនជាករណីក្នុងសហគមន៍នៅខេត្តសាមុតសាខន

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃច័ន្ទ ទី០១ ខែមករា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសថៃបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៨៣៦ ករណី ដោយក្នុងនោះគឺមានតែ ៤ ករណីប៉ុណ្ណោះ ដែលជាករណីនាំចូលពីបរទេស។ ពុំមានការស្លាប់ថ្មីត្រូវបានគេកត់ត្រានោះទេ​ ដូច្នេះការស្លាប់សរុបគឺនៅតែ ៧៧នាក់ ដដែល។ ករណីថ្មីៗទាំងអស់គឺមាន ៧៩៣ ករណី ជាការតាមស្វែងរកតាមសហគមន៍ ដែលមានហានិភ័យពីជំងឺ COVID-19 និង ៣៩នាក់ ត្រូវបានរកឃើញតាមរយៈការធ្វើតេស្ដនៅមន្ទីរពេទ្យ។

    ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ មានអ្នកជំងឺចំនួន ៨៩៩នាក់ ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ខណៈមានអ្នកជំងឺ ៧,០២៧នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អ្នកនាំពាក្យបាននិយាយថា ការធ្វើតេស្ដលើពលរដ្ឋគឺនៅតែបន្ដនៅតាមផ្សារ រោងចក្រ និងផ្ទះជួល​របស់កម្មករ នៅឯខេត្តសាមុតសាខន ដោយសារករណីភាគច្រើនគឺត្រូវបានរកឃើញនៅទីនោះ។ ប្រទេសថៃក៏បានបន្ធូរបន្ថយការរឹតត្បឹតនានា បូករួមទាំងការបើកសាលា និងការបើកភោជនីយដ្ឋានឱ្យបានយូរម៉ោងជាងមុននៅថ្ងៃច័ន្ទនេះ ប៉ុន្តែសណ្ឋាគារនៅខេត្តប៉ាតាយ៉ានៅតែត្រូវបិទដដែល៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: