ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ចំនុចគួរយល់ដឹង! តើបុគ្គលណាខ្លះ ដែលមិនអាចចាក់វ៉ាក់សាំងកូវីដ-១៩បាន?

    BY Khmernote Media February 6, 2021
    ចំនុចគួរយល់ដឹង! តើបុគ្គលណាខ្លះ ដែលមិនអាចចាក់វ៉ាក់សាំងកូវីដ-១៩បាន?

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ យោងតាមកា​របញ្ជាក់​ពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពា​ក្យក្រសួងសុ​ខាភិបាលកម្ពុជាបានឲ្យដឹងនៅក្នុងគ្រុបតេឡេក្រាមថា បុគ្គលដែលមិនអាចទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ មានដូចខាងក្រោម៖

    + ចំនុចទី១៖ អ្នកប្រតិកម្មសារធាតុក្នុងវ៉ាក់សាំង គឺជាប្រភេទបុគ្គលអាឡាក់ស៊ីចំពោះវ៉ាក់សាំងផ្សេងៗពីមុន ដោយកន្លងទៅកម្ពុជាមិនមែនមានតែចាក់វ៉ាក់សាំងកូវីដ-១៩ ទេ ព្រោះកន្លងមកកម្ពុជាក៏ធ្លាប់ចាក់វ៉ាក់សាំងជាច្រើនផ្សេងទៀតផងដែរ ដូច្នេះចំពោះបុគ្គលណាដែលធ្លាប់មានអាការៈប្រតិកម្មអាឡាក់ស៊ី ចាំបាច់ត្រូវជូនដំណឹងទៅក្រុមគ្រូពេទ្យភ្លាម ដើម្បីកុំឲ្យមានបញ្ហា ហើយសំខាន់មួយទៀតអ្នកមានបង្ហាញផ្លូវដង្ហើម ការហើម ឬក៏ការរលាកសរសៃឈាម ចេញជាប្រទាលត្រអាក់ ឬចេញអ្វីផ្សេងទៀតក៏មិនអាចចាក់វ៉ាក់សាំងបានដែរ។

    + ចំនុចទី២៖ អ្នកដែលកំពុងស្ថិតនៅក្នុងជំងឺទាន់ហន់ណាមួយ ជំងឺរាំរៃធ្ងន់ធ្ងរ បណ្ដាលឲ្យក្ដៅខ្លួននៃជំងឺរាំរៃទាំងនោះ។

    + ចំនុចទី៣៖ ចំពោះស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន ស្ដ្រីមានផែនការពពោះមានរយៈពេល៣ខែ ក៏មិនអាចចាក់វ៉ាក់សាំងបានដែរ។

    + ចំនុចទី៤៖ ប្រភេទអ្នកជំងឺប្រកាច កន្រ្តាក់ មានជំងឺឆ្កួតជ្រូក ជំងឺស្កន់ ជំងឺសរសៃប្រសាទ ឬជំងឺរលាកស្រោមខួរ ជំងឺដំណពូជ អ្នកមានបញ្ហានៅក្នុងសរសៃប្រសាទ និងប្រភេទសរសៃប្រសាទមួយបែបទៀតក៏មិនអាចចាក់វាំងសាំងបានដែរ។

    + ចំនុចទី៥៖ អ្នកដែលពិនិត្យជំងឺខ្វះភាពស៊ាំពីកំណើត​ អ្នកមានជំងឺឆ្លងហ៊ីវ អ្នកមានជំងឺមហារីកកូនកណ្ដុរ និងអ្នកដែលមានជំងឺឈាមស ។

    + ចំនុចទី៦៖ អ្នកសង្ស័យមានជំងឺប្រព័ន្ធដង្ហើមធ្ងន់ធរ អ្នកជំងឺបេះដូងសរសៃឈាម (CVD) ធ្ងន់ធ្ងរ ជំងឺថ្លើមធ្ងន់ធ្ងរ ជំងឺតំរង់នោម និងជំងឺដុះមហារីកដុំសាច់ធ្ងន់ធ្ងរ។

    + ចំនុចទី៧៖ អ្នកដែលធ្លាប់ប្រើប្រាស់ថ្នាំសម្រួលភាពស៊ាំប្រឆាំងនឹងជំងឺមហារីកដុំសាច់ អ្នកកំពុងព្យាបាលជំងឺមហារីក ក៏ពុំគួរមកចាក់ដែរ។

    + ចំនុចទី៨៖ អ្នកធ្លាប់មានប្រវត្តិឆ្លងជំងឺកូវីដ-១៩ ដោយសារមានភាពស៊ាំក្នុងខ្លួនរួចហើយ

    + ចំនុចទី៩៖ អ្នកដែលត្រូវបានគ្រូពេទ្យព្យាបាល ឬបុគ្គលិកផ្ដល់វ៉ាក់សាំងបញ្ជាក់ថាមិនគួរទទួលបានវ៉ាក់សាំង ៕

    Share This Post: