Top News! សម្តេចតេជោ ហ៊ុន សែន ប្រកាសអោយកូនប្រុសទាំង៣ និងកូនអ្នកធំៗ ដែលគ្រប់លក្ខខណ្ឌទៅចាក់វ៉ាក់សាំង កូវីដ-១៩ ទាំងអស់គ្នា
- BY
- Sovann
- February 7, 2021
រសៀលថ្ងៃអាទិត្យ ១០រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើសន្និសីទកាសែត ទទួលវ៉ាក់សាំងការពារកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

ថ្លែងក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអោយកូនអ្នកធំៗទាំងអស់ចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងអស់គ្នា ក៏ដូចជាកូនប្រុសទាំង៣របស់សម្តេច ព្រមទាំងកូនប្រសារ២នាក់ទៀត។ បន្ថែមពីនេះដែរ សម្តេច នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រកាសអោយរដ្ឋមន្ត្រីវ័យក្រោម៥៩ឆ្នាំ ដូចជា រដ្ឋមន្ត្រីក្រសួង បរិស្ថាន រដ្ឋមន្ត្រីក្រសួង អប់រំ និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីផ្សេងទៀត ចូលរួមចាក់វ៉ាក់សាំង ព្រមទាំងអភិបាលខេត្តសៀមរាប ដែលជាកូនប្រុសសម្តេច ពិជ័យសេនា ទៀ បាញ់ ផងដែរ៕

- Share This Post:






