ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រៀមអាវក្រាស់ៗ មេឃចុះត្រជាក់ចាប់ពីថ្ងៃទី១០ ដល់ ១៦ ខែកុម្ភៈ នេះ ព្រោះទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ប៉ាស៊ីហ្វីក

    BY Khmernote Media February 9, 2021
    ត្រៀមអាវក្រាស់ៗ មេឃចុះត្រជាក់ចាប់ពីថ្ងៃទី១០ ដល់ ១៦ ខែកុម្ភៈ នេះ ព្រោះទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ប៉ាស៊ីហ្វីក

    នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយស្តីពីអាកាសធាតុប្រែប្រួល ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងនោះដែរក្រសួងក៏បានបញ្ជាក់ផងដែរថា នៅថ្ងៃទី ១០-១១ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីខ្យល់ត្រជាក់ក្តៅ វិលវល់ ពីរយៈកម្ពស់មកផ្ទៃដី ( Invertion Mass Wind)។ នៅថ្ងៃទី ១២-១៦ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ប៉ាស៊ីហ្វីក ។

    ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

    ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
    * នៅថ្ងៃទី ១០-១១ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C និងសីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C មានភ្លៀងខ្សោយ នៅតំបន់ទំនាបភាគពាយ័ព្យ និងតំបន់ភាគខាងត្បួង ។
    * នៅថ្ងៃទី ១២-១៦ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C មានអាកាសធាតុត្រជាក់បង្គួរ នៅពេលព្រឹក ។

    ២៖ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

    * នៅថ្ងៃទី ១០-១១ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C មានភ្លៀងខ្សោយ នៅខ្ពង់រាបឦសាន និងខាងកើត ។
    * នៅថ្ងៃទី ១២-១៦ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ១៥-១៨ °C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C មានអាកាសធាតុត្រជាក់បង្គួរ នៅពេលព្រឹក ។

    ៣៖ តំបន់មាត់សមុទ្រ ៖
    * នៅថ្ងៃទី ១០-១១ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C និងសីតុណ្ហភាអតិបរមាមានពី ២៩-៣២ °C មានភ្លៀងខ្សោយ ។
    * នៅថ្ងៃទី ១២-១៦ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C និងសីតុណ្ហភាពអតិបរមាមានពី ២៩-៣២ °C មានអាកាសធាតុត្រជាក់បន្តិច នៅពេលព្រឹកព្រលឹម ។

    ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋ និងពិសេសវីរៈកងទ័ពនៅ តំបន់ជួរភ្នំដងរែក ខ្ពង់រាបភាគខាងជើង និងទំនាបភាគពាយ័ព្យ សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះអាកាសធាតុត្រជាក់ នៅតំបន់ទាំងនោះនាពេលព្រឹក៕

    Share This Post: