វៀតណាម ចេញគោលការណ៍ដាក់ទោសអ្នកបំពានវិធានការការពារកូវីដ-១៩ អោយជាប់គុក ១២ឆ្នាំ
ស្ថានទូតកម្ពុជា៖ យោងតាមការចុះផ្សាយថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងការសែត Vietnam News ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណចក្រម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម សូមជម្រាបជូននិស្សិត សិក្ខាកាម យោធា-នគរបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរកំពុងសិក្សា ស្នាក់នៅ ឬមានវត្តមានក្នុងប្រទេសវៀតណាមពិសេសទីក្រុងហាណូយ មេត្តាជ្រាបថា៖ អាជ្ញាធរក្រុងហាណូយបានចេញវិធានការពិន័យតឹងរ៉ឹងចំពោះអ្នករំលោភនីតិវិធី Covid-19 ដែលមានខ្លឹមសារដូចតទៅនេះ៖

– អ្នករំលោភវិធានការការពារកូវីដ១៩ អាចប្រឈមនឹងការជាប់ទោសពន្ធធនាគារ១២ឆ្នាំ
– អ្នកមិនធ្វើសេចក្ដីប្រកាសសុខភាព ឬធ្វើប្រកាសសុខភាពក្លែងក្លាយ ឬមិនប្រកាសពីស្ថានភាពសុភាពរបស់ខ្លួនដោយពេញលេញនឹងត្រូវពិន័យរហូតដល់១០០ លានដុង (៤៣៥០ដុល្លារ)
– អ្នកមានពាក់ម៉ាស់នៅទីសាធារណៈ លើមធ្យមដឹកជញ្ជូនសាធារណៈ ឬមិនរក្សាគម្លាតដើម្បីការពារការឆ្លង នឹងពិន័យ ៣សានដុង(១៣០$)
– អ្នកបោះចោលម៉ាស់មិនត្រឹមត្រូវនឹងពិន័យពី៥ ទៅ៧ លានដុង(២១៧$- ៣០៥$)
– អ្នកឆ្លងកូវីដ១៩ ឬដឹងថាមានអ្នកឆ្លងតែលាក់មិនរាយការណ៍នឹងត្រូវពិន័យ ២០លានដុង
– អ្នុកខកខានមិនអនុវត្តបទបញ្ជាស្ដីពីការស៊ើបអង្គេត, ការត្រួតពិនិត្យ និងការព្យាបាលតាមវេជ្ជសាស្រ្តនៅមុនចូល និងចេញពីទីតាំងផ្ទះកូវីដ១៩ នឹងត្រូវពិន័យ៣០លានដុង
– អ្នករត់ចេញពីកន្លែងចត្តាឡីស័ក និងខកខានមិនអនុវត្តតាមវិធានការចត្តាឡីស័កនឹងត្រូវពិន័យរហូតដល់២០លានដុង ឬនឹងមានវិធានការណ៍តាមមាត្រ២៤០ នៃក្រមព្រហ្មទណ្ឌ ប្រសិនបានចម្លងមេរោគទៅជនដទៃ ។
សេចក្ដីដូចបានជម្រាបជូន សូមនិស្សិត សិក្ខាកាមយោធា-នគរបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរដែលមានវត្តមានក្នុងប្រទេសវៀតណាម ពិសេសនៅទីក្រុងហាណូយមេត្តាជ្រាបជាព័ត៌មាន ៕

ប្រភព៖ ក្រសួងព័ត៌មាន