តែប៉ុណ្ណេះ ជិះឡានក្រុងលែងអផ្សុកទៀតហើយ មាន WIFI ឲ្យលេងម៉ាស្រលាញ់
- July 18, 2018
ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងផ្លូវ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រាជរដ្ឋាភិបាលបានខិតខំបង្កើតមធ្យោបាយដឹកជញ្ចូនសាធារៈជាច្រើនដូចជារថភ្លើង និងរថយន្តក្រុង ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់។ ចំពោះរថយន្តក្រុងសាធារណៈវិញ រាជរដ្ឋាភិបាលក៏បានធ្វើការបន្ថែមខ្សែរត់ជាច្រើនខ្សែផងដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរទាំងអស់។
ហើយថ្មីៗនេះផងដែរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋាករបានសហការជាមួយក្រុមហ៊ុន Space Media ធ្វើការតភ្ជាប់ Wifi នៅលើរថយន្តក្រុងទាំងអស់ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃ ដែល Password Wifi នៅលើរថយន្តក្រុងគឺ “ppcitybus”៕
អត្ថបទ៖ សេម
រូបភាព៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង – City BUS
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង










