សពនារីដែលលោតពីលើស្ពាន«គីហ្សូណា»បានអណ្ដែតទឹកហើយនៅព្រឹកទី០៩នេះ
កំពង់ចាម៖ ស្ត្រីម្នាក់ដែលលោតទឹកសម្លាប់ខ្លួនពីលើស្ពានគីហ្សូណា កាលពីថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ២០២១នោះ ត្រូវបានគេប្រទះឃើញសពអណ្ដែតទឹកហើយ នៅវេលាម៉ោង៥ព្រឹកទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ សពឈ្មោះ សារុន ធារ៉ា អាយុ២១ឆ្នាំ មានប្តីឈ្មោះ សុខ ផនហុក ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងជួលជុលរថយន្ត មានកូនប្រុសម្នាក់ អាយុ០៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ចំពោះមូលហេតុដែលនារីខាងលើ គិតខ្លីឈានទៅលោតទឹកសម្លាប់ខ្លួន នោះត្រូវបានសមត្ថកិច្ចប្រាប់ថា៖ មានវិបត្តិក្នុងគ្រួសារ..!។ សូមបញ្ជាក់ថា៖ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ ២០២១ មាននារីស្រស់ស្អាតមិនស្គាល់អត្តសញ្ញាណម្នាក់ បានហៅម៉ូតូឌុប ជិះមកលើស្ពាន គីហ្សូណា ហើយឱ្យម៉ូតូឈប់ នាងក៏ដោះស្បែកជើងពណ៌ខ្មៅ១គូ និងអាវពណ៌សចំនួន ទុកក្បែរបង្កាន់ដៃស្ពាន។ រួចក៏លោតទឹកសម្លាប់ខ្លួន ពីលើស្ពានគីហ្សូណា លិចបាត់ស្រមោលតែម្ដងទៅ។ ជាមួយគ្នានោះ សមត្ថកិច្ចពលរដ្ឋរួមនិងក្រុមគ្រួសារបានស្វះស្វែងតាមរុករកសពប៉ុន្តែរកពុំឃើញឡើយ។ រហូតដល់ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះសាកសពបានអណ្ដែតនៅក្បែរស្ពាន ទើបសមត្ថកិច្ចស្រង់ដើម្បីឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕


ដោយ៖ បងម៉េង ខ្មែរណូត