ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការរាជធានីភ្នំពេញ កំពុងស្រាវជ្រាវរកម្ចាស់គណនីហ្វេសបុកឈ្មោះ Ly Sororn ដែលចុះផ្សាយព័ត៌មានខុសពីការពិតទាំងស្រុង ដើម្បីចូលខ្លួនមកបំភ្លឺ

    BY Khmernote Media February 9, 2021
    ស្នងការរាជធានីភ្នំពេញ កំពុងស្រាវជ្រាវរកម្ចាស់គណនីហ្វេសបុកឈ្មោះ Ly Sororn ដែលចុះផ្សាយព័ត៌មានខុសពីការពិតទាំងស្រុង ដើម្បីចូលខ្លួនមកបំភ្លឺ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែកុម្ភៈ​ ឆ្នាំ២០២១ បានចេញសេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Ly Sororn ដែលបានចុះផ្សាយព័ត៌មានខុសពីការពិតទាំងស្រុងដែលធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ។

    ជាក់ស្តែងជាករណីអនុវត្តច្បាប់របស់សមត្ថកិច្ចទៅលើអ្នកបើកបរម៉ូតូបញ្ច្រាសទិសដែលខាងការិយាល័យនគរបាលសណ្តាប់ធ្នាប់តែងតែចុះរៀបចំសណ្តាប់ធ្នាប់ នៅផ្លូវ៣៣៦ ចំពោះអ្នកដូរគ្មានសណ្តាប់ធ្នាប់ដែលបង្កឲ្យមានការកកស្ទះ នឹងធ្វើការចាប់ឃាត់ម៉ូតូដែលជិះបញ្ច្រាសទិស ដើម្បីបញ្ជូនមករក្សាទុកនៅការិយាល័យសណ្តាប់ធ្នាប់ និងធ្វើការផាកពិន័យតាមច្បាប់។ ផ្ទុយទៅវិញបែរជាម្ចាស់គណនីហ្វេសបុករូបនេះយកសកម្មភាពរបស់មន្ត្រីអនុវត្តច្បាប់យកមកផុសលេងសើចទៅវិញ។ ពេលនេះក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានសហការជាមួយសមត្ថកិច្ចជំនាញ ដើម្បីស្រាវជ្រាវរកម្ចាស់គណនីហ្វេសប៊ុកដែលផុសព័ត៌មានមិនពិតនេះដើម្បីចូលខ្លួនមកបកស្រាយបំភ្លឺ និងសុំទោសជាសារណៈចំពោះការចុះផ្សាយព័ត៌មានមិនពិតនេះ ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: