ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថា ឯកឧត្តម​ ហ៊ុន​ ម៉ាណែត​ នឹង​ទទួល​វ៉ាក់សាំង​មុន​គេ​ នៅ​មន្ទីរពេទ្យ​ កាល់​ម៉ែត្រ​ នៅ​ ថ្ងៃ​ស្អែក​ វេលា​ម៉ោង​ ៨​:០០​ព្រឹក​

    BY Khmernote Media February 9, 2021
    មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបញ្ជាក់ថា ឯកឧត្តម​  ហ៊ុន​  ម៉ាណែត​  នឹង​ទទួល​វ៉ាក់សាំង​មុន​គេ​ នៅ​មន្ទីរពេទ្យ​ កាល់​ម៉ែត្រ​ នៅ​ ថ្ងៃ​ស្អែក​ វេលា​ម៉ោង​ ៨​:០០​ព្រឹក​

    បើតាមការចុះផ្សាយអោយដឹងពីទំព័រ Facebook ទូរទស្សន៍ជាតិកម្ពុជា នៅមុននេះបន្តិចបានអោយដឹងថា ឯកឧត្តម​ ឧត្តមសេនីយឯក ហ៊ុន​ ម៉ាណែត នឹង​ទទួល​វ៉ាក់សាំង​មុន​គេ​ នៅ​មន្ទីរពេទ្យ​ កាល់​ម៉ែត្រ​ នៅ​ ថ្ងៃ​ស្អែក​ វេលា​ម៉ោង​ ៨​:០០​ព្រឹក​។

    ក្នុងឱកាសចុះពិនិត្យការរៀបចំទីតាំងសម្រាប់ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នាមន្ទីរពេទ្យកាល់ម៉ែត នៅរសៀលថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២១នេះ លោក ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិកាក្រសួងសុខាភិបាល បានបញ្ជាក់ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ដែលជាបុត្រច្បង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញ​ទទួល​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មុន​គេ​ នៅ​មន្ទីរពេទ្យ​ កាល់​ម៉ែត្រ​នៅ​ថ្ងៃ​ស្អែក​ វេលា​ម៉ោង​ ៨​:០០​ព្រឹក​។

    Share This Post: