ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ឈាង រ័ត្ន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» បន្ទាប់ពីបរិច្ចាគថវិកាជួយសង្គមជាតិអស់ជាច្រើន

    BY Khmernote Media February 9, 2021
    លោក ឈាង រ័ត្ន ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» បន្ទាប់ពីបរិច្ចាគថវិកាជួយសង្គមជាតិអស់ជាច្រើន

    នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដល់លោក ឈាង រ័ត្ន ។ ការចេញព្រះរាជក្រឹត្យចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដល់លោក ឈាង រ័ត្ន បានធ្វើឡើងបន្ទាប់ពីមានសេចក្តីក្រាបបង្គំទូលថ្វាយ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សូមជម្រាបថា លោក ឈាង រ័ត្ន និងភរិយា លោកស្រី នួន ស៊ុន្ទរី (ហៅស្រីអូន) ក្រុមហ៊ុនសម្រស់ធម្មជាតិ តែងតែចូលរួមយ៉ាងសកម្មក្នុងពិធីសប្បុរសធម៌ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា។

    Share This Post: