ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចាក់វ៉ាក់សាំងកូវីដ១៩ ដំបូងគេបង្អស់រួចរាល់ហើយ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

    BY Khmernote Media February 10, 2021
    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចាក់វ៉ាក់សាំងកូវីដ១៩ ដំបូងគេបង្អស់រួចរាល់ហើយ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

    នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ គឺជាដំណើរការនៃការចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ជូនមកកាន់ប្រទេសកម្ពុជា ដោយក្នុងនោះអ្នកមានអាយុចន្លោះពី១៨ ទៅ ៥៩ឆ្នាំ ទើបអាចចាក់បាន។ នាព្រឹកមិញនេះផងដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានចាក់វ៉ាក់សាំងនេះមុនគេបង្អស់សម្រាប់ការចាក់នៅក្នុងប្រទេសកម្ពុជា។

    គួរបញ្ជាក់ផងដែរថា ទីតាំងសម្រាប់ចាក់វ៉ាក់សាំងកូវីដ១៩ ត្រូវបានបែងចែកជា៤ទីតាំងមានដូចជា៖

    ១. មន្ទីរពេទ្យកាល់ម៉ែត សម្រាប់ឥស្សរជនជាទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិកា ឬមានឋានៈស្មើ

    ២. មន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជនជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ

    ៣.មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត

    ៤. មន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន ៕

     

    Share This Post: