សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ លាក់គ្រឿង.ញៀ.នក្នុងបន្ទប់ជួល ចាប់បានជិតកន្លះគីឡូ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃអង្គារ៍ ទី១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១២៖៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុបានឃាត់ខ្លួនជនសង្ស័យពាក់ពន្ធ័ករណីគ្រឿងញៀនម្នាក់ ស្ថិតនៅក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចចាប់បានជនសង្ស័យមានឈ្មោះ លី ឡាយ ភេទប្រុស ឆ្នាំកំណើត ១៩៩២ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នក្រុម២៧ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណើត ភូមិថ្មស ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង។ បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យពុំព្រមសហការណ៍ប្រាប់សមត្ថកិច្ចទេ ដោយមានវិធានការណ៍កម្លាំងជំនាញយើងបាននាំជនសង្ស័យទៅដល់បន្ទប់ជួល របស់ជនសង្ស័យក៏ព្រមបង្ហាញគ្រឿងញៀនដែលខ្លួនលាក់ទុក វត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ៤កញ្ចប់ធំ ០៣កញ្ចប់តូច (ទម្ងន់សរុប ប្រហែលកន្លះគីឡូ)
-ទូរសព្ទ័ ០១ គ្រឿង
-ជញ្ជីងសម្រាប់ ថ្លឹងគ្រឿងញៀន ចំនួនមួយ
-ថង់សម្រាប់វិចខ្ចប់មួយចំនួន
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ៕