នេះគឺជាហាងថ្មីរបស់ក្រុមហ៊ុន Apple ដែលមានទីតាំងក្នុងទីក្រុង Vienna! គ្រាន់តែឃើញក៏មានអារម្មណ៍ចង់ចូលដែរ…
- February 23, 2018
ហាងទីមួយរបស់ក្រុមហ៊ុន Apple ដែលមានទីតាំងក្នុងប្រទេសអូស្ត្រាលី នឹងត្រូវបានបើកដំណើរការនាថ្ងៃសៅរ៍ ខាងមុខនេះ វេលាម៉ោង 9:30AM ក្នុងទីក្រុង Vienna។ ហាងនេះត្រូវបានក្រុមហ៊ុនដាក់ឈ្មោះឲ្យថា Apple Kärntner Straße ដោយសារតែវាស្ថិតនៅលើផ្លូវថ្មើរជើងដ៏ល្បីល្បាញឈ្មោះ St. Stephen’s Cathedral និងល្ខោនអូប៉េរ៉ា Vienna State។ ទាក់ទងទៅនឹង Apple Kärntner Straße នឹងមានបង្ហាញពីចលនាលក់រាល់ផលិតផលជំនាន់ក្រោយៗរបស់ក្រុមហ៊ុន Apple និងសេវាកម្មដ៏ល្អឥតខ្ចោះដូចប្រទេសផ្សេងៗទៀតដែរ។

គួរបញ្ជាក់ផងដែរថា ហាងថ្មីរបស់ក្រុមហ៊ុន Apple នេះក៏ស្ថិតនៅក្បែរប្លុក Stephansplatz និងវិហារ Stephansdom ដែលគេស្គាល់ថាជាវិហារដែរខ្ពស់ជាងគេលើពិភពលោក។ ស្របពេលជាមួយគ្នានេះដែរ លោក Angela Ahrendts អនុប្រធានជាន់ខ្ពស់ផ្នែកលក់របស់ក្រុមហ៊ុន Apple បានមានប្រសាសន៍ថា “យើងពិតជាមិនអាចរងចាំបានទៀតទេសម្រាប់ការចូលរួមចំណែកទីផ្សារក្នុងទីក្រុង Vienna ដែលគេស្គាល់ថាជាទីក្រុងដែលសម្បូរដោយប្រវត្តិសាស្ត្រ និងវប្បធម៌។ ហាង Kärntner Straße របស់ក្រុមហ៊ុន Apple នឹងនាំយកមកជាមួយនូវផលិតផលដ៏ល្អបំផុតរបស់ក្រុមហ៊ុន ជាមួយនឹងសេវាកម្មដ៏ល្អឥតខ្ចោះផងដែរ។”
Fu
ខ្មែរណូត
ប្រភព៖ idownloadblog
- Share This Post:









