ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទៀតហើយ! ឈ្លោះគ្នារឿងចរាចរណ៍ អ្នករត់កង់បីឥណ្ឌា ហៅគ្នីគ្នាមានកាំ.ភ្លើងមកបាញ់ បណ្តាលឲ្យស្លាប់ ២នាក់ របួសធ្ងន់១នាក់

    BY Khmernote Media February 12, 2021
    ទៀតហើយ! ឈ្លោះគ្នារឿងចរាចរណ៍ អ្នករត់កង់បីឥណ្ឌា ហៅគ្នីគ្នាមានកាំ.ភ្លើងមកបាញ់ បណ្តាលឲ្យស្លាប់ ២នាក់ របួសធ្ងន់១នាក់

    រាជធានីភ្នំពេញ​ ៖ កាលពីយប់មិញនេះ យប់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១ មានករណីផ្ទុះអាវុធ​ជាច្រេីនគ្រាប់ បណ្ដាលឲ្យមានមនុស្សរងរបួស​ធ្ងន់ និងម្នាក់បានស្លាប់​ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកេីតឡេីងនៅផ្លូវជាតិលេខ៣​ នៅក្នុងបុរីប៊ុនហ៊ួរ​ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​ បង្កការភ្ញាក់ផ្អេីល​ដល់សមត្ថកិច្ចចុះអន្តរាគមន៍​ នាយប់ជាង០៨យប់​ ថ្ងៃសែនចូលឆ្នាំចិន ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

    ករណីបាញ់ប្រហារនេះ បណ្តាលឲ្យជនរងគ្រោះ២នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ សៀក លីម ភេទប្រុស អាយុ២៥ឆ្នាំ (ស្លាប់នៅពេទ្យលោកសង្ឃ) និងឈ្មោះ សុខ ស៉ីដេត ភេទប្រុស អាយុ៤០ឆ្នាំ (ស្លាប់នៅពេទ្យ លោកសង្ឃ)។ ចំណែកឈ្មោះ បូ រ៉ាភី ភេទប្រុស អាយុ៤៦ឆ្នាំ របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរុស្ស៉ី។

    អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា តាមការបំភ្លឺរបស់ឈ្មោះ ឈីវ ហៃ ភេទស្រីអាយុ៣២ឆ្នាំ មុខរបរលក់ផ្លែឈើបានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្តីរបស់គាត់ឈ្មោះ អាត់ ផា អាយុ៣៣ឆ្នាំ បានបើករថយន្តមកឈប់មុខផ្ទះបំណងយកកូនទៅពេទ្យ លុះឈប់បានបន្តិចក៏មានម៉ូតូកង់បីមួយគ្រឿង ពណ៌ស បើកមកទល់មុខឡាន ហើយស៉ីផ្លេពីរបីដងឲ្យប្តីគាត់ បើកឡានគេចចេញ ហើយប្តីគាត់បាននិយាយថា គាត់អែបខាងហើយ បងឯងបើកគេចទៅខាងណោះទៅ បន្ទាប់មកក៏មានទំនាស់គ្នា រួចក៏បែកគ្នាទៅ។

    មួយសន្ទុះក្រោយមកជនបង្កបានបើកកង់បីត្រឡប់មកវិញ ដោយមានបក្ខពួកមកជាមួយផងរួមនឹងម៉ូតូ២គ្រឿង (មិនដឹងចំនួនមនុស្ស) បានបង្កទំនាស់ម្តងទៀតរហូតដល់មានការប្រតាយប្រតប់គ្នា ឈានដល់ការបាញ់ប្រហារគ្នាតែម្តង ដោយឡែកប្តីរបស់គាត់បានគេចចេញពីកន្លែងកើតហេតុ។

    គួរជម្រាបថា ករណីនេះអ្នកមានទំនាស់ដំបូងជាមួយក្រុមខ្មាន់កាំភ្លើង រងរបួសបន្ដិចបន្តួចប៉ុណ្ណោះ ព្រោះបានគេចចេញពេលកំពុងប្រតាយប្រតប់គ្នា ខណៈអ្នកជនរងគ្រោះដែលស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់នោះ ជាមិត្តភ័ក្ររបស់ជនរងគ្រោះ ដែលនៅជួបជុំគ្នានៅកន្លែងកើតហេតុ។

    មន្ត្រីអាវុធហត្ថបន្តថា នៅកន្លែងកើតហេតុបន្សល់ទុក សំបកគ្រាប់កាំភ្លើងប្រភេទ៩មីលីម៉ែត្រចំនួន២គ្រាប់ (នគរបាលរក្សារទុក)។ បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវ កំណត់មុខសញ្ញាជនសង្ស័យ៕

    Share This Post: