ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ថ្ងៃចូលឆ្នាំចិន បែរបុរសម្នាក់លោតពីលើផ្ទះជាន់ទី៤ បណ្តាលឲ្យបាត់បង់ជីវិតចោលកូនតូចៗ

    BY Khmernote Media February 12, 2021
    ថ្ងៃចូលឆ្នាំចិន បែរបុរសម្នាក់លោតពីលើផ្ទះជាន់ទី៤ បណ្តាលឲ្យបាត់បង់ជីវិតចោលកូនតូចៗ

    រាជធានីភ្នំពេញ៖ កូនៗប្រុសស្រី៤នាក់ស្រែកយំពេញផ្ទះ ក្រោយបុរសម្នាក់បានលោតពីលើផ្ទះជាន់ទី៤ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរខ្លាំង ត្រូវបានអ្នកជិតខាងនិងក្រុមគ្រួសារហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យកាល់ម៉ែត។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង០៤ល្ងាច ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅចំណុចច្រកដឿងហែម ម្ដុំផ្សាតាប៉ាង ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    បច្ចុប្បន្នជនរងគ្រោះបានស្លាប់បាត់បង់ជីវិតហើយ ក្រោយពីដឹកបញ្ជូនតាមរថយន្តសាមុយយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត ចំណែកឯមូលហេតុនៃការលោតពីលើផ្ទះជាន់ទី៤ សារព័ត៌មានខ្មែរណូតនៅមិនទាន់ទទួលបានដំណឹងច្បាស់ការណាមួយឡើយ។ សម្រាប់អ្នកមានបំណងចង់ចូលរួមជាថវិកាជួយដល់សមាជិកគ្រួសារសព អាចធ្វើការទាក់ទងតាមរយៈលេខ 0966484237 ត្រូវជាបងជីដូនមួយឈ្មោះ សួន ចន្នី និងតាមរយៈលេខ 078600207 ត្រូវជាបងប្រុសបង្កើតឈ្មោះ គង់ សុភត្រា ហៅបុរី៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: