ល្បីថាកញ្ចក់ការពារ Gorilla Glass ជំនាន់ទី6 អាចការពារអេក្រង់ពីការបែកបាន ទោះជាធ្លាក់ច្រើនដងក៏ដោយ
- July 19, 2018
កញ្ចក់ការពារ ត្រូវបានផលិតឡើងដើម្បីជួយដល់អេក្រង់កុំឲ្យបែក រឺឆ្កូតពេលធ្លាក់ ប៉ុន្ដែប្រសិនបើអ្នកប្រើស្មាតហ្វូនមិនប្រយ័ត្ន ហើយជ្រុះច្រើនដងពេល នោះទោះជាអេក្រង់អ្វីក៏មិនអាចជួយបានដែរ។ ដោយឡែក កាលពីពេលថ្មីៗនេះយើងទទួលបានពត៌មានថ្មីថា កញ្ចក់ការពារប្រភេទ Gorilla Glass ជំនាន់ទី6 កំពុងត្រូវបានផលិតហើយ ឯសមត្ថភាពវិញគឺអាចធានាបានលើការជ្រុះច្រើនដងថែមទៀត។
យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន កញ្ចក់ការពារ Gorilla Glass 6 នឹងអាចទ្រាំទ្រទៅនឹងការជ្រុះធ្លាក់ជាមធ្យមដល់ទៅ 15ដងឯណោះពីកម្ពស់ 3.3ហ្វីត ដែលចំនួននេះគឺលើស Gorilla Glass 5 ដល់ទៅ 2ដង។ ក្រៅពីនេះ អេក្រង់ការពារជំនាន់ទី6 នេះដែរ នឹងមិនទទួលរងភាពឆ្កូតទៀតទេ ពោលគឺអ្នកប្រើប្រាស់ស្ទើរតែមិនចាំបាច់អ៊ុតផង។
គួរបញ្ជាក់ផងដែរថា Gorilla Glass 6 កំពុងត្រូវបានសិក្សាស្រាវជ្រាវហើយ ឯរយៈពេលនៃការដាក់ឲ្យប្រើប្រាស់ គឺខ្ទង់ប៉ុន្មានខែក្រោយទៀត រឺដល់ឆ្នាំ2019 តែម្ដង។

Fu
ប្រភព៖ engadget
- Share This Post:






