កូវីដ-១៩
ដំណឹងបន្ទាន់! សម្តេចតេជោ អោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រៀបចំការដាក់ពិន័យអ្នកបំពានវិធានការ កូវីដ-១៩ អោយធ្ងន់ធ្ងរជាងនេះ
BY Khmernote Media
February 15, 2021
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសមួយផ្ញើជូនជនរួមជាតិ អំពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូល។ ថ្លែងនៅក្នុងសារពិសេសនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអោយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសូួងសុខាភិបាល និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សាធ្វើវិសោតនកម្មច្បាប់ឡើងវិញ ជុំវិញការពិន័យលើអ្នកបំពានវិធានការ កូវីដ-១៩ អោយបានធ្ងន់ធ្ងរជាងនេះ។

ការចង្អុលបង្ហាញនេះដែរធ្វើឡើងក្រោយមានពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ លួចឆ្លងដែនចូលមកកម្ពុជា ហើយជាន់មីនរបួសដាច់ជើង ខណៈដែលសម្តេចបានបញ្ជាក់ថា ប្រសិនបើមានអ្នកលួចដែនហើយផ្ទុកជំងឺ នោះច្បាស់ជាមានភាពគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕

