ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ព្រមានដកស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌ ក្រោយមន្ត្រីនគរបាលខេត្តបាត់ដំបង ដោះលែងមេក្លោងនាំផ្លូវមនុស្សលួចឆ្លងដែនដើម្បីគេចផុតពីការធ្វើចត្តាឡីស័ក

    BY Khmernote Media February 15, 2021
    សម្តេចតេជោ ហ៊ុន សែន ព្រមានដកស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌ ក្រោយមន្ត្រីនគរបាលខេត្តបាត់ដំបង ដោះលែងមេក្លោងនាំផ្លូវមនុស្សលួចឆ្លងដែនដើម្បីគេចផុតពីការធ្វើចត្តាឡីស័ក

    ថ្លែងនៅក្នុងសារសំលេងពិសេសមួយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ជនរួមជាតិ អំពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូល សម្តេចបានសង្កត់ធ្ងន់បញ្ហាមួយដែលមន្ត្រីនគរបាលខេត្តបាត់ដំបង បានអនុវត្តន៍ខុសវិធានការរបស់ក្រសួងសុខាភិបាល ដោយបានដោះលែងមេក្លោងនាំផ្លូវមនុស្សលួចឆ្លងដែនដើម្បីគេចផុតពីការធ្វើចត្តាឡីស័ក។

    សម្តេចតេជោ បានសង្កត់ធ្ងន់ថែមទៀតថានឹងធ្វើការដកស័ក្តិ រឺត្រូវបណ្តេញចេញពីក្របខណ្ឌតែម្តងចំពោះមន្ត្រីនគរបាលដែលអនុវត្តន៍ខុសនិតិវិធី នៃវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល៕

    Share This Post: