ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ថៃរកឃើញវត្តមានវីរុសកូវីដ១៩ បំលែងខ្លួនថ្មីមានប្រភពមកពីអាហ្វ្រិកខាងត្បូង នៅក្នុងប្រទេសខ្លួនជាលើកដំបូង

    BY Pheakdey February 15, 2021
    ថៃរកឃើញវត្តមានវីរុសកូវីដ១៩ បំលែងខ្លួនថ្មីមានប្រភពមកពីអាហ្វ្រិកខាងត្បូង នៅក្នុងប្រទេសខ្លួនជាលើកដំបូង

    ថៃ៖ វីរុសកូវីដ១៩ បំលែងខ្លួនថ្មីដែលមានប្រភពពីតំបន់អាហ្វ្រិកខាងត្បូងត្រូវបានគេរកឃើញនៅក្នុងប្រទេសថៃជាលើកដំបូង នេះបើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍។ បើតាមការបញ្ជាក់របស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានឲ្យដឹងថា វីរុសកូវីដ១៩ បំលែងខ្លួនថ្មីនេះត្រូវបានរកឃើញនៅក្នុងខ្លួនបុរសជនជាតិថៃម្នាក់ អាយុ ៤១ ឆ្នាំ ដែលទើបធ្វើដំណើរត្រលប់មកពីធ្វើធុរកិច្ចនៅក្នុងប្រទេសតង់ហ្សានីកាលពីថ្ងៃទី ២៩ មករា កន្លងទៅនេះ។ ក្រោយការរកឃើញនេះអាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានបង្ហាញនូវក្តីកង្វល់ជាខ្លាំង ព្រោះវីរុសកូវីដ១៩ ប្រភេទថ្មីនេះមានលក្ខណៈងាយឆ្លងនិងមានគ្រោះថ្នាក់ខ្ពស់ ហើយគេបារម្ភថាវីរុសកូវីដ១៩បំលែងខ្លួនថ្មីនេះអាចចម្លងចូលទៅក្នុងសហគមន៍ថៃផងដែរ។

     

    គួរបញ្ជាក់ជូនថា ការរាតត្បាតជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ថៃដែលមានប្រភពផ្ទុះចេញពីខេត្តសាមុតសាខននៅមិនទាន់បិទបញ្ចប់នៅឡើយទេ ដោយនៅថ្ងៃអាទិត្យ ទី ១៤ កុម្ភៈម្សិលមិញនេះថៃបានរកឃើញអ្នកជំងឺឆ្លងថ្មីចំនួន ១៦៦ ករណីបន្ថែមទៀត ហើយភាគច្រើននៃករណីឆ្លងថ្មីទាំងនេះគឺបានរកឃើញនៅក្នុងខេត្តសាមុតសាខន និងខេត្តផាធុមថានី។ សូមបញ្ជាក់ជូនផងដែរថា គិតរហូតមកទល់នឹងពេលនេះថៃមានអ្នកជំងឺកូវីដ ១៩ សរុបចំនួន ២៤ ៥៧១ ករណី និងមានអ្នកស្លាប់ចំ​នួន ៨០ ករណីផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: