គណៈកម្មការអឺរ៉ុបពិន័យក្រុមហ៊ុន Google ៥ ពាន់លានដុល្លារ ពីបទរំលោភបំពានសិទ្ធអ្នកប្រើប្រាស់
- July 20, 2018
កាលពីថ្ងៃម្សិលមិញនេះ គណៈកម្មការអឺរ៉ុបបានសម្រេចធ្វើការផាកពិន័យក្រុមហ៊ុន Google ជាប្រាក់ចំនួន ៥ពាន់លានដុល្លារ បន្ទាប់ពីបានរកឃើញថា ក្រុមហ៊ុន Google បានរំលោភបំពានលើប្រតិបត្តិការប្រព័ន្ធ Android ។ ការរំលោភបំពានសិទ្ធលើប្រតិបត្តិការប្រព័ន្ធ Android ដែលគណៈកម្មការអឺរ៉ុបធ្វើការចោទប្រកាន់នេះគឺសំដៅទៅលើភាពលំអៀង ឬអយុត្តិធម៌ក្នុងការជំរុញកម្មវិធីផ្សេងៗរបស់ប្រព័ន្ធ Android ទៅកាន់អ្នកប្រើប្រាស់ទូរស័ព្ទ Smartphone និងទៅកាន់បណ្តាដៃគូប្រកួតប្រជែងផ្សេងទៀត។
យោងតាមការស៊ើបអង្កេតរបស់គណៈកម្មការអឺរ៉ុបបានរកឃើញថា Google បានអោយលុយទៅអ្នកផលិតទូរស័ព្ទ និងប្រតិបត្តិករបណ្តាញអ៊ីនធឺណិតជាច្រើន ដើម្បីឲ្យពួកគេផលិតទូរស័ព្ទ ដែលតម្រូវឲ្យអ្នកប្រើប្រាស់ទូរស័ព្ទ Smartphone ត្រូវតែដំឡើងកម្មវិធីរបស់ខ្លួន មុននឹងអនុញ្ញាតពួកគេអាចទិញកម្មវិធីណាមួយក្នុងអ៊ីនធឺណិត។ ជាងនេះទៅទៀត ការដំឡើងកម្មវិធីមួយចំនួនបានធ្វើឲ្យទូរស័ព្ទទាំងនោះ មាន Version ខ្ពស់មិនអាចទាញយកកម្មវិធីរបស់ Android បានទៀតផង។ ហើយសកម្មភាពលំអៀងនេះ បានប៉ះពាល់អ្នកប្រើប្រាស់ទូរស័ព្ទ Smartphone និងដៃគូរប្រគួតប្រជែងរបស់ Android នៅក្នុងតំបន់អឺរ៉ុបប្រមាណជា ៨០ % ឯណោះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ CNN
- Share This Post:






