ព័ត៌មានជាតិ
សម្តេចតេជោ សម្រេចឧបត្ថម្ភថវិកា ១៥០០លានរៀល និងសម្ភារបន្ថែមជូនទៅខេត្តចំនួន៤ ជាប់ព្រំដែនកម្ពុជា-ថៃ
BY Khmernote Media
February 16, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា និងសម្ភារបន្ថែមជូនទៅខេត្តចំនួន៤ជាប់ព្រំដែនកម្ពុជា-ថៃ។

គួរបញ្ជាក់ផងដែរថា ខេត្តទាំងបួន ដែលទទួលបានការឧបត្ថម្ភនោះរួមមាន៖
១.បាត់ដំបង ទទួលបានថវិកា ៣០០ លានរៀល, ទឹកសុទ្ធ ១០០០កេស និងមីកញ្ចប់ ១០០០កេស។
២.បន្ទាយមានជ័យ ទទួលបានថវិកា ៣០០ លានរៀល និងឃីត ១០០០ សំរាប់។
៣.ឧត្ដរមានជ័យ ទទួលបានថវិកា ៤០០ លានរៀល, ឃីត ៥០០ សំរាប់ និងទឹកសុទ្ធ ១០០០កេស
៤.ប៉ៃលិន ទទួលបានថវិកា ៥០០ លានរៀល, ទឹកសុទ្ធ ១០០០កេស និងមីកញ្ចប់ ១០០០កេស ៕

ប្រភព៖ ក្រសួងព័ត៌មាន