ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពលករមកពីថៃ ០៩នាក់ ដែលមិនបានធ្វើចត្តាឡីស័ក នៅច្រកព្រំដែន ត្រូវបានយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពអភិវឌ្ឍន៍ ស្រុកទឹកផុស

    BY Khmernote Media February 16, 2021
    ពលករមកពីថៃ ០៩នាក់ ដែលមិនបានធ្វើចត្តាឡីស័ក នៅច្រកព្រំដែន ត្រូវបានយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពអភិវឌ្ឍន៍ ស្រុកទឹកផុស

    យោងតាមការបញ្ជាក់ពីឯកឧត្តម ខៀវ កញ្ញា​រីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងសូមគោរពរាយការណ៍ជូន ឯកឧត្តម រដ្ឋមន្រ្តី មេត្តាជូនជ្រាបជារបាយការណ៍ក្រោមការសម្របសម្រួល និងទំនាក់ទំនងគ្នារវាងមន្ទីរសុខាភិបាលខេត្ត ការិយាល័យស្រុកប្រតិបត្តិកំពង់ត្រឡាច បានសម្រេចយកប្រជាពលករទាំង ៩ រូប ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលសុខភាពអភិវឌ្ឍន៍ ស្រុកទឹកផុស។

    នៅវេលាម៉ោង ១១:៤០ នាទីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ រថយន្តការិយាល័យស្រុកប្រតិបត្តិក ១ គ្រឿង និង រថយន្តមណ្ឌលសុខភាពអភិវឌ្ឍន៍ស្រុកទឹកផុសបានមកដល់គោលដៅ ឃុំពាម ស្រុកសាមគ្គីមានជ័យ ដើម្បីដឹកពលករមកពីប្រទេសថៃទាំង ៩ នាក់ ដែលមិនបានធ្វើចត្តាឡីស័ក នៅតាមទីតាំងកំណត់នៅតាមច្រកព្រំដែន យកទៅធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពអភិវឌ្ឍន៍ ស្រុកទឹកផុស។

    ចំពោះ រដ្ឋបាលឃុំ និង នាយប៉ុស្តិ៍នគរបលរដ្ឋបាលឃុំបានពន្យល់អំពីសារប្រយោជន៍នៃការធ្វើចត្តាឡីស័ក ហើយការងារនេះមិនមែនអាជ្ញាធរមូលដ្ឋានធ្វើបាបបងប្អូនទេ គឺដើម្បីការពារសុខសុវត្ថិភាពបងប្អូន ក្រុមគ្រួសារ និងសហគមន៍យើងទាំងអស់គ្នា។ ជាមួយគ្នានោះបងប្អូនពលករទាំង ៩ រូប បានឯកភាព និងយល់ស្របតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានសុខចិត្តទៅធ្វើចត្តាឡីស័ក តាមគោលដៅដែលអាជ្ញាធរកំណត់៕

    Share This Post: