ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរព័ត៌មានខេត្តព្រះវិហារ រាយការណ៍ជូន ឯកឧត្តម ខៀវ កញ្ញា​រីទ្ធ ឲ្យដឹងថា មានក្មេងស្រីម្នាក់បានរត់ចេញពីមណ្ឌលចត្តាឡីស័កទៅតាមសង្សារ ពេលនេះមិនទាន់មានមុខចូលមកក្នុងមូលដ្ឋានឡើយ

    BY Khmernote Media February 16, 2021
    មន្ទីរព័ត៌មានខេត្តព្រះវិហារ រាយការណ៍ជូន ឯកឧត្តម ខៀវ កញ្ញា​រីទ្ធ ឲ្យដឹងថា មានក្មេងស្រីម្នាក់បានរត់ចេញពីមណ្ឌលចត្តាឡីស័កទៅតាមសង្សារ ពេលនេះមិនទាន់មានមុខចូលមកក្នុងមូលដ្ឋានឡើយ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម ខៀវ កញ្ញា​រីទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានឲ្យដឹងថា យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ មានឈ្មោះធា ជីថា ស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រៃចង្វា ឃុំបន្ទាយនាងស្រុកមង្គលបូរី ខេត្តបន្ទាយមានជយ័ បានរត់ចេញពីមណ្ឌលចត្តាឡីស័ក ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជយ័ តាមសង្សារឈ្មោះ ឌិន សាមុឺយ អាយុ២០ឆ្នាំ មានទីលំនៅភូមិអង្ការអេដស៍ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រហូតមកដល់ពេលនេះ ឈ្មោះនេះមិនទាន់មានមុខចូលមកក្នុងមូលដ្ឋានយើងខ្ញុំនៅឡើយទេ។ ដោយ​ក្តី​គោរព​ពីមន្ទីរព័ត៌មានខេត្តព្រះវិហារ

    Share This Post: