ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បន្ទាប់​ពី​មានការរិះគន់ខ្លាំង​ លោក​ ឆាយ​ ម៉ាទីណាល់​ អភិបាល​រងខេត្ត​បាត់ដំបង​ បានទៅដកបង្គោលដែលដាំកណ្ដាលផ្លូវចេញវិញហើយ នៅល្ងាចមិញនេះ

    BY Khmernote Media February 16, 2021
    បន្ទាប់​ពី​មានការរិះគន់ខ្លាំង​ លោក​ ឆាយ​ ម៉ាទីណាល់​ អភិបាល​រងខេត្ត​បាត់ដំបង​ បានទៅដកបង្គោលដែលដាំកណ្ដាលផ្លូវចេញវិញហើយ នៅល្ងាចមិញនេះ

    (បាត់ដំបង)៖ បន្ទាប់​ពី​មានការរិះគន់ខ្លាំង​ រឿងលោក​ ឆាយ​ ម៉ាទីណាល់​ អភិបាល​រងខេត្ត​បាត់ដំបង​ យកបង្គោលថ្មទៅបោះនៅកណ្ដាលផ្លូវដោយសំអាងថា អាជ្ញាធរពង្រីកផ្លូវចូលដីគាត់ ពេលនេះគាត់បានទៅដកបង្គោលដែលដាំកណ្ដាលផ្លូវចេញវិញហេីយនៅយប់ថ្ងៃទី​ ១៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២១​ នេះ​ ។ គួរបញ្ជាក់ថា លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង យកបង្គោលថ្មទៅបោះនៅកណ្ដាលផ្លូវដោយសំអាងថា អាជ្ញាធរពង្រីកផ្លូវចូលដីគាត់។ លោកអភិបាលរងខេត្តរូបនេះ បានបញ្ជាអោយគេយកបង្គោលថ្មធំៗមកជីកដីដាំចូលដីផ្លូវអស់ជិត៣ម៉ែត្រដោយគាត់សំអាងថា ការធ្វើផ្លូវខាងលើគឺចូលដីកម្មសិទ្ធិរបស់គាត់។

     

    លោកមេភូមិបានបន្តថា ការធ្វើផ្លូវនេះ មិនដើម្បីបំរើប្រយោជន៍គាត់ឡើយ គឺប្រយោជន៏ជាតិ បំរើសាធារណៈ ធ្វើអោយអ្នកធ្វើដំណើរងាយស្រួល ដល់តែគេយកបង្គោលថ្មមកបោះនៅកណ្ដាលផ្លូវអញ្ចឹង ពេលមានគ្រោះថ្នាក់ ឡាន ម៉ូតូបើកបុក អ្នកណាទទួលខុសត្រូវ ដូចនេះ រូបគាត់ក៏ដូចជាប្រជាពលរដ្ឋទាំងអស់សំណូមពរសូមអោយអាជ្ញាធរខេត្ត និងថ្នាក់លើជួយអន្តរាគមន៏ដកបង្គោលថ្មនេះចេញ ដើម្បីបើកផ្លូវអោយបានធំងាយស្រួលប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួលផង។

     

     

    លោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង ដែលគេអះអាងថា ផ្លូវខាងលើធ្វើដោយក្រុមហ៊ុនរកសុីដីនៅតំបន់នោះ ហើយការធ្វើផ្លូវនេះ គឺចូលដីកម្មសិទ្ធិរបស់គាត់(ដីបងស្រី) ទើបគាត់អោយខាងសុរិយោដីចុះទៅវាស់វែងព្រំដី ហើយបោះបង្គោលបែបនេះ ព្រោះវាអយុត្តិធម៏សម្រាប់គាត់ពេក៕

    Share This Post: