ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សូមប្រយ័ត្ន! បាតុភូតខ្យល់កន្ត្រាក់ នឹងមានឥទ្ធិពលមកលើកម្ពុជា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៣ កុម្ភៈ ២០២១

    BY Khmernote Media February 17, 2021
    សូមប្រយ័ត្ន! បាតុភូតខ្យល់កន្ត្រាក់ នឹងមានឥទ្ធិពលមកលើកម្ពុជា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៣ កុម្ភៈ ២០២១

    នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយស្តីពីអាកាសធាតុចាប់ពីថ្ងៃទី១៧នេះ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ដោយមានបាតុភូតខ្យល់កន្ត្រាក់លាយឡំជាមួយភ្លៀង ដូចនេះសូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាអាកាសធាតុមួយនេះ។ ក្រសួងបានបញ្ជាក់ផងដែរថា៖

    ទ្រនុងសម្ពាធខ្ពស់ បាននិងកំពុងមានឥទ្ធិពលមកលើប្រទេសកម្ពុជា ពេញក្នុងមួយសប្តាហ៍នេះ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យ៖

    ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
    * សីតុណ្ហភាពអប្បបរមា មានពី១៨-២១ អង្សាសេ
    * សីតុណ្ហភាពអតិបរមា មានពី៣០ -៣៣ អង្សាសេ
    * ថ្ងៃទី១៨-១៩ ខែកុម្ភៈ មានខ្យល់កន្ត្រាក់ល្បឿនបង្គួរ នៅទំនាបកណ្តាល។

    ២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន
    * សីតុណ្ហភាពអប្បបរមា មានពី១៧-២០អង្សាសេ
    * សីតុណ្ហភាពអតិបរមា មានពី៣០-៣៣អង្សាសេ
    * នៅថ្ងៃទី១៧-២០ ខែកុម្ភៈ មានខ្យល់កន្ត្រាក់ល្បឿនខ្លាំង នៅខ្ពង់រាបខាងកើត។

    ៣៖ តំបន់មាត់សមុទ្រ
    * សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C
    * សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C
    * នៅថ្ងៃទី១៨-១៩ ខែកុម្ភៈ មានខ្យល់កន្ត្រាក់ល្បឿនបង្គួរ ជាមួយនិងរលកមានកម្ពស់មធ្យមនៅ
    ខេត្តកោះកុង និងតំបន់ឆ្នេរ។

    ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋ និងពិសេសវីរៈកងទ័ពរស់នៅតំបន់ជួរភ្នំដងរែក ខ្ពង់រាបខាងកើត និងតំបន់មាត់សមុទ្រ សូមបង្កើនការយកចិត្តទុកដាក់ថែរក្សា សុខភាពចំពោះអាកាសធាតុត្រជាក់បន្តិចបន្តួច នាពេលព្រឹក ជាមួយនឹងខ្យល់កន្ត្រាក់ និងរលកសមុទ្រ មានកម្ពស់ជាមធ្យម៕

    Share This Post: