ព័ត៌មានជាតិ
ឃាត់ខ្លួនមេខ្យល់ខ្មែរ២នាក់ ដែលនាំជនជាតិវៀតណាមចំនួន៣នាក់ ឆ្លងដែនខុសច្បាប់ចូលមកក្នុងខេត្តកំពត
BY Khmernote Media
February 17, 2021
ខេត្តកំពត៖ ថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៣៖៣០នាទីទៀបភ្លឺ កម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦០១ បានឃាត់ខ្លួនមេខ្យល់ជនជាតិខ្មែរចំនួន០២នាក់ ភេទប្រុស ដែលបាននាំប្រជាពលរដ្ឋវៀតណាមចំនួន០៣នាក់ (ស្រី០២នាក់) ឆ្លងដែនខុសច្បាប់ចូលមកក្នុងខេត្តកំពត។

បច្ចុប្បន្នសមត្ថកិច្ចយើងបានប្រគល់ជនជាតិវៀតណាមទាំង០៣នាក់នោះជូនយោធាការពារព្រំដែនវៀតណាម ហើយបានសំណូមពរភាគីវៀតណាមក្រោយពេលធ្វើចត្តាឡីស័ករួច សូមផ្តល់លទ្ធផលនៃការធ្វើតេស្តនេះមកសមត្ថកិច្ចកម្ពុជាវិញ។ ដោយឡែកមេខ្យល់ជនជាតិខ្មែរទាំង០២នាក់ សមត្ថកិច្ចយើងកំពុងកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕







ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពត