មន្ត្រីប៉ូលិសដែលធ្លាប់ប្រើអំពើហិ.ង្សាលើនារីខារ៉ាអូខេនៅខេត្តព្រៃវែង ហើយប្តឹងជនរងគ្រោះវិញទៀតនោះ ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ
សេចក្តីបកស្រាយបំភ្លឺរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លេីករណីលោកវរសេនីយ៍ត្រី ហាក់ លី ដែលបានបង្កអំពេីហិង្សានៅខេត្តព្រៃវែង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបកស្រាយបំភ្លឺជូនមហាជនឲ្យបានជ្រាបថា កាលពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១ លោក ហាក់ លី ពិតជាបានបង្កអំពេីហិង្សាទៅលេីនារីម្នាក់នៅហាងខារ៉ាអូខេនៅខេត្តព្រៃវែង ពេលនេះលោក ហាក់ លី ត្រូវបានតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វេីការឃាត់ខ្លួន ម្យ៉ាងវិញទៀតស្នងការនគរបាលរាជធានីភ្នំពេញ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយរង់ចាំការសម្រេចរបស់ព្រះអជ្ញារខេត្តព្រៃវែងជាមុនសិន។

គួរបញ្ជាក់ថា ឈ្មោះហាក់ លី បានប្រេីហឹង្សាលេីម្ចាស់ហាង KTV និង បំផ្លិចបំផ្លាញសំភារៈរបស់ម្ចាស់ហាងអស់ជាច្រេីន ហើយបែរជាប្តឹងជនរងគ្រោះវិញទៀត។ ហេតុការណ៍នេះកេីតឡេីងនៅស្រុក ពារាំង ខេត្ត ព្រៃវែង យប់ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២១ ។ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងប្ដឹងទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដេីម្បីទាមទាររកយុត្តិធម៌ ។

