កូវីដ-១៩

ប្រទេសថៃបានរាយការណ៍ពីករណីជំងឺកូវីដ១៩ ថ្មីចំនួន ១៣០ករណី និងការស្លាប់ថ្មីម្នាក់នៅថ្ងៃនេះ

BY
autoadmin
February 19, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand សម្រាប់ថៃ្ងសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានរាយការណ៍ថា មជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) បានកត់ត្រាករណីថ្មីនៃជំងឺ COVID-19 ចំនួន ១៣០ ករណី និងការស្លាប់ថ្មីម្នាក់បន្ថែមទៀត។ ករណីថ្មីៗចុងក្រោយនេះនាំឱ្យប្រទេសថៃមានការឆ្លងជំងឺ COVID-19 សរុបចំនួន ២៥​,២៤១ ករណី និងកាស្លាប់សរុបចំនួន ៨៣ ករណី ចាប់តាំងពីប្រទេសនេះមានករណីដំបូងតាំងពីឆ្នាំមុន។ ក្នុងចំណោមករណីថ្មីទាំងអស់សម្រាប់ថ្ងៃសុក្រនេះ គឺមានករណីចំនួន ១៤ ជាការនាំចូលពីបរទេស។

ករណីផ្សេងទៀតគឺជាការចម្លងក្នុងសហគមន៍ ដោយមាន ៦១នាក់ បានប៉ះពាល់នឹងតំបន់មានហានិភ័យខ្ពស់ និងភាគច្រើនត្រូវបានរកឃើញនៅខេត្តសាមុតសាខន ដែលជាទីតាំងផ្ទុះឡើងដំបូងនៃរលកឆ្លងថ្មីក្នុងប្រទេសថៃ។ គិតមកទល់ពេលនេះប្រទេសថៃមានករណីជំងឺ COVID-19 សរុបចំនួន ២៥​,២៤១ ករណី ដោយក្នុងនោះមាន ២២,៥៦២ ជាការចម្លងក្នុងសហគមន៍ និង ២,៦៧៩ នាក់ ជាការចម្លងពីបរទេស។ ជាមួយគ្នានេះដែរ មានអ្នកជំងឺចំនួន ២៤,០៧០ នាក់ បានជាសះស្បើយពីជំងឺ និងរំសាយចេញពីមន្ទីរពេទ្យ ខណៈអ្នកជំងឺ ១,០៨៨នាក់ កំពុងសម្រាកព្យាបាលនៅឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: