ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនមេខ្យល់២នាក់ អ្នកដឹកជញ្ជូន០១នាក់ និងពលករខ្មែរចំនួន០៤នាក់ទៀត នៅចំណុចមុខក្លោងទ្វារផ្លូវចូលភូមិតេជោភ្នំឆ័ត្រ

    BY Khmernote Media February 19, 2021
    ស្នងការខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនមេខ្យល់២នាក់ អ្នកដឹកជញ្ជូន០១នាក់ និងពលករខ្មែរចំនួន០៤នាក់ទៀត នៅចំណុចមុខក្លោងទ្វារផ្លូវចូលភូមិតេជោភ្នំឆ័ត្រ

    ខេត្តបន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ នៅវេលាម៉ោង០៨និង១៥នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងនគរបាលខេត្តនិងកម្លាំងនគរបាលស្រុកស្វាយចេក បានធ្វើការឃាត់រថយន្តម៉ាកកាម៉ារីបាឡែន ០១គ្រឿង ពណ៌ឆ្លូញ ពាក់ស្លាកលេខ បាត់ដំបង 2A.8587 ដែលមានដឹកជញ្ជូនពលករខ្មែរ ប្រុស-ស្រី ចំនួន០៤នាក់ ​នៅចំណុចមុខក្លោងទ្វារផ្លូវចូលភូមិតេជោភ្នំឆ័ត្រ ស្ថិតក្នុងភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

    លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ អ្នកបើកបររថយន្តឈ្មោះ ហ៊ីង ពេជ្រ ភេទប្រុស អាយុ43ឆ្នាំ នៅភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បើករថយន្តម៉ាកកាំម៉ារីបាឡែន ពណ៌ឆ្លូញ ស៊េរី2002 ពាក់ស្លាកលេខបាត់ដំបង2A.8587 នៅក្នុងរថយន្តមានពលករខ្មែរចំនួន០៤នាក់ ស្រី០២នាក់មាន៖

    ១.ឈ្មោះ ម៉ៃ រ៉ុង ប្រុស អាយុ43ឆ្នាំ
    ២.ឈ្មោះ កិន ឡា ភេទស្រី អយុ36ឆ្នាំ ទាំង០២នាក់ នៅភូមិអំពៅដៀប ឃុំជ្រួយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។
    ៣.ឈ្មោះ ផុន ម៉េត ប្រុស អាយុ20ឆ្នាំ
    ៤.ឈ្មោះ គង់ ចាន់ណាត ភេទស្រីអាយុ 23ឆ្នាំ ទាំង០២នាក់នៅ ភូមិស្លែងស្ពាន ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

    អធិការនគរបាលស្រុកស្វាយចេក លោកវរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់ថា៖ ក្រោយពីឃាត់និងសួរនាំអ្នកបើករថយន្តនិងពលករទាំង០៤នាក់ រួចមកកម្លាំងសមត្ថកិច្ចយើងបានកំណត់មុខសញ្ញានិងឈានដល់ឃាត់ខ្លួនមុខសញ្ញាជាមេខ្សល់បានចំនួន០២នាក់ នៅលើផ្លូវជាតិលេខ58ខាងជើងភូមិក្តឹបថ្ម ចម្ងាយប្រហែល250ម៉ែត្រ ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យមាន៖

    ១.ឈ្មោះ ចាំ ណុយ ភេទប្រុស អាយុ34ឆ្នាំ
    ២.ឈ្មោះ សរ វិត ភេទប្រុស អាយុ22ឆ្នាំ ជនសង្ស័យទាំង ០២នាក់ នៅភូមិថ្នល់បំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ លោកអធិការបានបញ្ជាក់ទៀតថា៖ ជនសង្ស័យជាមេខ្សល់ចំនួន ០២នាក់ និងអ្នកដឹកជញ្ជូន០១នាក់ និងពលករខ្មែរចំនួន ០៤នាក់ កំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេកនិងរៀបចំសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីមានវិធានការបន្ត ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: