ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុគ្គលិកក្រុមហ៊ុនដឹកម្ហូបអាហារមួយ បើកម៉ូតូប្រញាប់យកម្ហូបឲ្យភ្ញៀវ ជ្រុលបុកអ្នកលក់ការ៉េមឆ្លងផ្លូវ បណ្តាលឲ្យរបួសបាក់ជើង

    BY Khmernote Media February 19, 2021
    បុគ្គលិកក្រុមហ៊ុនដឹកម្ហូបអាហារមួយ បើកម៉ូតូប្រញាប់យកម្ហូបឲ្យភ្ញៀវ ជ្រុលបុកអ្នកលក់ការ៉េមឆ្លងផ្លូវ បណ្តាលឲ្យរបួសបាក់ជើង

    រាជធានីភ្នំពេញ ៖ អ្នកដឹកអាហារអនឡាញ ជិះម៉ូតូលឿនប្រញាប់យកម្ហូបឲ្យភ្ញៀវខ្វះការប្រុងប្រយត្ន័ បានជ្រុលទៅបុក បុរសម្នាក់ កំពុងតែរុញរទេះការ៉េមឆ្លងផ្លូវ បណ្ដាលឱ្យរងរបួសបាក់ជើងម្ខាង និង រងរបួសត្រង់ក្បាលយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១០:៤៥នាទីព្រឹក ថ្ងៃទី ១៩ ខែកុម្ភះ ឆ្នាំ២០២១ នៅខាងមុខអតីតក្រសួងបរិស្ថាន ផ្លូវព្រះសីហនុ កែងងផ្លូវលេខ២១ ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    បុរសរងគ្រោះមានឈ្មោះ ថន វ៉ាត់ អាយុ ៤៣ឆ្នាំ មុខរបរលក់ការ៉េមមានទីលំនៅ នៅភូមិម៉ារីញ ឃុំ ឲត្រពាំងស្រែ ស្រុក ឲមេសាង ខេត្តព្រៃវែង។ មុនពលកើតហេតុ បុរសរងគ្រោះ បានរុញរទេះការ៉េមដើរលក់ ហើយឆ្លងផ្លូវ ក៏ស្រាប់តែមានអ្នកដឹកអាហារអនឡាញ ម៉ាកហុងដា C125 ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1D-3276 មួយគ្រឿង បោះពួយក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយត្ន័ទៅបុកពេញទំហឹង បណ្តាលអោយជនរងគ្រោះបាក់ជើងម្ខាង និងរងរបួសត្រង់ក្បាលយ៉ាងធ្ងន់ធ្ងរ។

    ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានសហការជាមួយនគរបាលខណ្ឌចំការមន ចុះមមកដល់កន្លែងកើតហេតុខាងលើ និងរថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែត្រ ដឹកបុរសរងគ្រោះទៅសង្រ្គោះ ហើយយកទាំងម៉ូតូបង្ករ និង រទេះការ៉ែមកីយកទៅរក្សាទុក នៅអធិការរដ្នាននគរបាលខណ្ឌចំការមន ដើម្បីដោះស្រាយគ្នានៅពេលក្រោយតាមនិតិវិធីច្បាប់៕

    ដោយ៖​ បងម៉េង ខ្មែរណូត

    Share This Post: