ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ខៀវ កញ្ញា​រីទ្ធ បានឲ្យដឹងថា មេខ្យល់យកថ្លៃនាំពលករចេញពីប្រទេសថៃម្នាក់3300បាត ហើយពលករម្នាក់ព្រោះតែចង់គេចវេះធ្វើចត្តាឡីស័ក សុខចិត្តដើរកាត់ភ្នំផង ជិះអូរប៊័រផង និងជិះតាក់ស៊ីទៀត

    BY Khmernote Media February 20, 2021
    ឯកឧត្តម ខៀវ កញ្ញា​រីទ្ធ បានឲ្យដឹងថា មេខ្យល់យកថ្លៃនាំពលករចេញពីប្រទេសថៃម្នាក់3300បាត ហើយពលករម្នាក់ព្រោះតែចង់គេចវេះធ្វើចត្តាឡីស័ក សុខចិត្តដើរកាត់ភ្នំផង ជិះអូរប៊័រផង និងជិះតាក់ស៊ីទៀត

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម ខៀវ កញ្ញា​រីទ្ធ រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន បានឲ្យដឹងថា មេខ្យល់យកថ្លៃនាំពលករចេញពីប្រទេសថៃម្នាក់3300បាត ខណ:ប្រទេសថៃកំពុងផ្ទុះកូវីដ១៩ ពុំដែលធូរស្បើយ។ ក្រុមគ្រូពេទ្យស្រុកស្រែអំបិល នៅព្រឹកថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១ ចុះអនុវត្តន៍ការងារពិនិត្យសុខភាពនិងយកសំណាកជាលើកទី២ លើពលករឆ្លងដែនខុសច្បាប់ទាំង១៣នាក់ ។

    ព្រោះតែលង់លក់និងការបោកបញ្ឆោតរបស់មេខ្យល់ ក្នុងគោលបំណងគេចវេះពីការធ្វើចត្តាឡីស័កមាត់ច្រកចាំយាម ពលករម្នាក់ ក្នុងចំណោមពលករទាំង១៣នាក់ បានរៀបរាប់ថា ពួកគាត់បានធ្វើដំណើរចេញពីស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃដោយថ្មើរជើងលើខ្នងភ្នំ(ខាវវង់) ចុះមកបន្តដំណើរតាមអូរប៊័រ សំដៅមកកំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង រួចឡើងតាក់ស៊ីបន្តដំណើរមកស្រុកកំណើតនៅស្រែអំបិល មេខ្យល់យកថ្លៃនាំចេញ3300បាត។ សូមឯកឧត្តមមេត្តាជ្រាបដោយក្តីគោរព!

    Share This Post: