កូវីដ-១៩
បន្ទាន់ខ្លាំង ! សម្តេចតេជោ ប្រកាសជំងឺកូវីដ-១៩ ឆ្លងក្នុងសហគមន៍លើកទី៣ ត្រឹមជាង១០ម៉ោង រកឃើញ៣២ករណី មិនធ្លាប់មានពីមុន
BY Khmernote Media
February 20, 2021
នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ស្តីអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ដែលបានឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ ថ្លែងនៅក្នុងសារពិសេសនោះដែរ សម្តេចតេជោ បានមានប្រសាសន៍ថាជំងឺកូវីដ-១៩ បានឆ្លងចូលសហគមន៍ជាលើកទី៣ ដែលត្រូវបានដាក់ឈ្មោះថា ព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ”។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា នេះជាព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំ ដោយត្រឹមជាង១០ម៉ោង រកឃើញវិជ្ជមាន៣២ករណី ដែលមិនធ្លាប់មានពីមុន៕
