ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ប្រកាសអោយបិទ ក្លឹបកំសាន្ត អាគារស្នាក់នៅ និងតំបន់ខ្លះដែលមានហានិភ័យខ្ពស់ក្នុងការឆ្លង

    BY Khmernote Media February 20, 2021
    សម្តេចតេជោ ប្រកាសអោយបិទ ក្លឹបកំសាន្ត អាគារស្នាក់នៅ និងតំបន់ខ្លះដែលមានហានិភ័យខ្ពស់ក្នុងការឆ្លង

    នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ស្តីអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ដែលបានឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ ថ្លែងនៅក្នុងសារពិសេសនោះដែរ សម្តេចតេជោ បានមានប្រសាសន៍ថាជំងឺកូវីដ-១៩ បានឆ្លងចូលសហគមន៍ជាលើកទី៣ ដែលត្រូវបានដាក់ឈ្មោះថា ព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ”។

    សម្តេចតេជោ បានបញ្ជាក់ផងដែរថា សម្តេចបានបញ្ជាអោយធ្វើការបិទក្លឹបកំសាន្ត N8 អាគារស្នាក់នៅ និងតំបន់ខ្លះដែលមានហានិភ័យខ្ពស់ក្នុងឆ្លងជំងឺកូវីដ-១៩ នេះ ដោយអនុញ្ញាតអោយម្ចាស់ផ្ទះនៅតំបន់នោះចូលតែប៉ុណ្ណោះ ប៉ុន្តែអ្នកទាំងនោះមិនត្រូវបានអនុញ្ញាតអោយចេញក្រៅនោះទេ ដើម្បីជៀសវាងការរីករាលដាលនៃជំងឺនេះ៕

    Share This Post: