កូវីដ-១៩
សន្តិសុខសណ្ឋាគារ លួចរំដោះស្ត្រី៤នាក់ដែលធ្វើចត្តាឡីស័ក អោយបានចេញទៅដើរលេងក្លឹប ហើយត្រឡប់ចូលវិញ ស្រាប់តែរកឃើញវិជ្ជមាន២នាក់ ក្នុងចំណោមស្ត្រី៤នាក់នោះ
BY Khmernote Media
February 20, 2021
ថ្លែងនៅក្នុងសារពិសេសជូនជនរួមជាតិ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាសន្តិសុខសណ្ឋាគារមួយកន្លែង បានលួចរំដោះស្ត្រី៤នាក់ដែលកំពុងធ្វើចត្តាឡីស័ក អោយបានចេញទៅដើរលេងក្លឹប ហើយត្រឡប់ចូលមកធ្វើចត្តាឡីស័កវិញ ស្រាប់តែរកឃើញថាក្នុងចំណោមស្ត្រី៤នាក់នោះ រកឃើញមានវិជ្ជមាន២នាក់។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា សូមអោយអ្នកពាក់ព័ន្ធនឹងក្លឹប N8 ចូលមកធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កដើម្បីជៀសវាងការរីករាលដាលបន្តទៀត។

គួរបញ្ជាក់ផងដែរថា នេះជាព្រឹត្តិការណ៍ឆ្លងសហគមន៍ជាលើកទី៣ហើយ បន្ទាប់ពីព្រឹត្តិការណ៍ “៣វិច្ឆិកា” និង ព្រឹត្តិការណ៍ “សហគមន៍ ២៨ វិច្ឆិកា” ដោយសម្តេចតេជោ ហៅព្រឹត្តិការណ៍ថ្មីនេះថាជា ព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្ភៈ”៕

